ហួសចិត្ត​! រំលោភ​មេគោ​ត្រូវគេ​តាម​ទាន់​! លទ្ធផល​ទ្រមខ្លួន ហើយ​ដេក​គុក​

1238
ចែករម្លែក

​បុរស​កម្មករ​ជនជាតិ​ឥណ្ឌា ម្នាក់​រង​ការចោទប្រកាន់ថា​បាន​រំលោភ​សេព សន្ថវៈ​មេគោ ចំនួន​ប្រាំ​ក្បាល​នៅ​ជម្រក​របស់​គោមួយ​កន្លែង​ក្នុង​ក្រុង​អា​យ៉ូ​ឌី​យ៉ា (Ayodhya) រដ្ឋ​អ៊ុត​តា ប្រា​ដេ​ស ប្រទេស​ឥណ្ឌា ភាគ​ខាងជើង​កាលពីពេល​ថ្មីៗ​នេះ​បន្ទាប់ពី​បុគ្គលិក​មើលថែ​គោ ទាំងនោះ មើលឃើញ​អំពើ​អនាចារ​គួរឱ្យ​ហួសចិត្ត​ខាងលើ​តាម​កាមេរ៉ា​សុវត្ថិភាព​។
​ ​
​បុរស​កំហូច​រូបនោះ​ត្រូវបាន​ចាប់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច បន្ទាប់ពី​បុគ្គលិក​ស្ម័គ្រចិត្ត មើលថែ​គោ​អះអាងថា ពួកគេ​បានឃើញ​ជន​នោះ​ប្រព្រឹត្ត​ដ៏​លាមក​នេះ​។

​បុគ្គលិក​ទាំងនោះ​បាន​វាយ​បុរស​ល្មោភកាម​ឡើង​ទ្រមខ្លួន មុនពេល​ទូរស័ព្ទ​ហៅ​ប៉ូលិស​។ ប៉ូលិស​ក្រុង​អា​យ៉ូ​ឌី​យ៉ា និយាយថា បច្ចុប្បន្ន​ជនល្មើស​ដែលមាន​ឈ្មោះ រាជ កុមារ (Raj Kumar) អាយុ ២៧​ឆ្នាំ​កំពុង​ជាប់ឃុំ​បណ្តោះអាសន្ន​តាម​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត អំពើ​ឃោរឃៅ​លើស​ត្វ រង់ចាំ​ការកាត់ទោស​។

​បុរស​នេះ​បាន​អះអាងថា ខ្លួន​ស្រវឹងស្រា​ជោកជាំ​នៅពេល​កើតហេតុ​ហើយ​ចាំ​អ្វី​មិនបាន ឡើយ ក្រោយ​ប្រព្រឹត្ត​អំពើ​អនាចារ​លើ​គោ​ដែល​ត្រូវបាន​ប្រជាជន​ឥណ្ឌា​ទូទៅ​គោរព ជា​ព្រះ​៕ ប្រែ​សម្រួលៈ​ខុម​