ហួសចិត្ត​! សុនខ​ខ្វាច​ជញ្ជាំង​ផ្ទះ​ខ្ទេច​ព្រោះតែ​ខ្លាច​ផ្គរ​រន្ទះ​

1140
ចែករម្លែក
  • 34
    Shares

​ស្ត្រី​ម្នាក់​ត្រឡប់​ទៅដល់​ផ្ទះ​វិញ​ហួសចិត្ត​យ៉ាងខ្លាំង នៅពេល​ឃើញ​ជញ្ជាំង​បន្ទប់​គេង​របស់គាត់​ត្រូវបាន​បំផ្លាញ​ខ្ទេចខ្ទី​ដោយ​សុនខ​របស់គាត់ ដែល​ភ័យខ្លាច​ផ្គរ​រន្ទះ​។

​អ្នកស្រី ជែ​ន ថេ​ម​ផ្លេ​ថុ​ន អាយុ ៦៧ ឆ្នាំ​ដែល​រស់នៅក្នុង​ទីក្រុង​ប្លាយ​ស៍ (Blythe) រដ្ឋ​ច​ច​ជា (Georgia) សហរដ្ឋអាមេរិក បាន​ត្រឡប់​​ទៅផ្ទះ​វិញ បន្ទាប់ពី​ចេញពីផ្ទះ​ត្រឹមតែ​រយៈពេល​មួយ​ម៉ោង ហើយក៏​ឃើញ​ជញ្ជាំង​បន្ទប់​គេង​របស់គាត់​ខ្ទេចខ្ទី​ដោយសារ​ស្នាដៃ​សុនខ​ញី​អាយុ ១០ ឆ្នាំ​របស់គាត់​ឈ្មោះ ហូប (Hope)​។​

​ចាប់តាំងពី​វា​ត្រូវបាន​អ្នកស្រី ជែ​ន ថេ​ម​ផ្លេ​ថុ​ន ជួយសង្គ្រោះ​កាលពី ៧ ឆ្នាំមុន​ក សុនខ​នេះ​ភ័យខ្លាច​ផ្គរ​រន្ទះ​ណាស់ ហើយ​ត្រូវមាន​អ្នក​​នៅ​ជាមួយ​វា​បានជា​គ្នា​រាល់ពេល​មាន​ព្យុះ ភ្លៀង ឬ​ផ្គរ​រន្ទះ​។

​ទោះជា​យ៉ាងណា អ្នកស្រី​មិនបាន​ខឹង​នឹង​វា​ឡើយ គ្រាន់តែ​នឹក​ហួសចិត្ត​ប៉ុណ្ណោះ​។ ហើយ​គាត់​បាន​ចំណាយ​អស់ ១.៥០០​ដុល្លារ​ដើម្បី​ជួសជុល​​ជញ្ជាំង​បន្ទប់​ឱ្យ​ស្អាត​ឡើងវិញ​៕ ដោយ​៖ ខុម​/sn