ហួសចិត្ត​! ស្ពាន​ប៉ុន​ស្ពាន​បើក​បុក​បាក់​ខ្ទេច​

527
ចែករម្លែក
  • 2
    Shares

​ស្រឡាង​មួយគ្រឿង​បាន​បើក​បុក​សសរស្ពាន​នៅ​តំបន់​អា​ម៉ា​ហ្សូ​ន ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃ​សៅរ៍ ទី​៦ ខែមេសា បណ្តាលឱ្យ​ស្ពាន​បាក់​អស់​ប៉ុន្មាន​កំណាត់​ធ្លាក់ចូល ទឹកទន្លេ​ម៉ូ​ជូ (Moju River) រួមជាមួយ​រថយន្ត​ពីរ​គ្រឿង​។​
​ ​
លោក ហេ​ល​ដឺ បា​បាល​ហូ (Helder Barbalho) អភិបាលរដ្ឋ​ប៉ា​រ៉ា (Para) បាន​ប្រាប់​អ្នក យក​សារព័ត៌មាន​ថា រថយន្ត​ធុន​តូច​ពីរ​គ្រឿង​បាន​ធ្លាក់ចូល​ទឹក​ក្នុង​ហេតុការណ៍ បុក​បាក់​ស្ពាន ដែល​ភ្ជាប់​ផ្លូវ​ហាយវ៉េ​ឆ្ពោះទៅកាន់​ទីក្រុង​កំពង់ផែ បេ​ឡេ​ម (Belem) ខាងលើនេះ​។​
​ ​
ទោះជា​យ៉ាងណា គេ​មិនទាន់​ដឹងថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅក្នុង​រថយន្ត​ដែលធ្លាក់ ចូល ទឹក​នោះទេ ព្រោះ​ភ្នាក់ងារ​ខាង​មុជទឹក​កំពុង​រុករក​ជនរងគ្រោះ​នៅឡើយ​។ ហើយ​គេ​មិន ច្បាស់​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​រងរបួស ឬ​ស្លាប់​នោះដែរ​។
​ ​
​អាជ្ញាធរ​គ្រាន់តែ​បញ្ជាក់ថា សមាជិក​នាវិក ៥ នាក់​នៅលើ​ស្រឡាង​បាន​រួច​ផុតពី​ស្លាប់ ប៉ុន្តែ​គ្មាន​ព័ត៌មាន​ស្តីពី​ជនរងគ្រោះ​ទេ​៕ ប្រែ​សម្រួលៈ​ខុម​