ហួ​រវេ ប្តឹង​អាមេរិក​ចំពោះ​បំរាម​លើ​កា​ប្រើ​ផលិតផល​របស់​ខ្លួន​

404
ចែករម្លែក
  • 12
    Shares

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិ​ន ហួ​រវេ​(Huawei )​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​មីនា​បាន​និយាយថា ខ្លួន​ប្តឹង​អាមេរិក​ចំពោះ​ការរារាំង​មិនអោយ​ទីភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល​អាមេ​រិក​ទិញ​​ផលិតផល​របស់​ខ្លួន ដែល​នេះ​ជា​ការបើករ​ណ​ស្សិរ​ផ្លូវច្បាប់​មួយ​ប្រឆាំង​នឹង​ការព្រមាន​របស់​អាមេរិក​ថា​ផលិតផល​របស់​ក្រុមហ៊ុន​អាច​ប្រើ​ជា​ឧបករណ៍​សំរាប់​សេវា​ចារកម្ម​ចិន​។​

Huawei បាន​និយាយថា បណ្តឹង​ត្រូវ​បាន​ដាក់​នៅ​តុលាការ​សង្កាត់​អាមេរិក​មួយ​នៅ​ក្រុង​ផ្លាណូ រដ្ឋ​តិច​សាស់ ដោយ​ប្រឆាំងនឹង​ច្បាប់​ការពារ​ជាតិ​អាមេរិក​ឆ្នាំ​២០១៩ ដែល​រារាំង​​មិន​អោយ​បណ្តា​ទីភ្នាក់ងារ​រដ្ឋាភិបាល​អាមេរិក​ទិញ​គ្រឿង​ឧបករណ៍​និង​សេវា​របស់​ក្រុមហ៊ុន ព្រមទាំង​ធ្វើការ​ជាមួយ​ភាគី​ទី​៣​ដែលមាន​Huawei ជា​អតិថិជន​។​

​ប្រធាន​ក្រុមហ៊ុន​លោក​ហ្គោ​ពីង បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​« សភា​អាមេរិក​បាន​បរាជ័យ​ម្តង​ហើយ​ម្តងទៀត​ក្នុង​ការបង្ហាញ​ភស្តុ​ង​តាង​ដើម្បី​គាំទ្រ​ការ​រឹត​ត្បិត​​របស់​ខ្លួន​លើ​ផលិតផល​Huawei ។​យើង​ត្រូវ​បង្ខំ​ចាត់វិធានការ​ច្បាប់ សំរាប់​ជា​មធ្យោបាយ​ត្រឹមត្រូវ​ចុងក្រោយ​។​បើ​ច្បាប់​នេះ​នឹង​ត្រូវ​ផាត់​ចោល Huaweiអាច​នាំ​ចូល​អាមេរិក​នូវ​​បច្ចេកវិទ្យា​ជឿនលឿន​កាន់តែ​ច្រើន​និង​ជួយ​ស្ថាបនា​បណ្តាញ​5G​ល្អ​បំផុត​»​។​

​លោក​ហ្គោក៏​បាន​និយាយថា ក្រុមហ៊ុន​ក៏​ស្វះស្វែង​ទាមទារ​ប្រាក់​សំណង​ជម្ងឺ​ចិត្ត​សំរាប់​អ្វី​ដែល​លោក​ហៅ​ថា​ការ​រឹត​ត្បិត​«​អ​ធម្មនុញ្ញ​»​។​

​ដោយ​បាន​និយាយថា រដ្ឋាភិបាល​អាមេរិក​ខិតខំ​ឥត​សំចៃ​កម្លាំង​ដើម្បី​មួលបង្កាច់​ក្រុមហ៊ុន លោក​ហ្គោ ថែមទាំង​ចោទប្រកាន់​រដ្ឋាភិបាល​អាមេរិក​ថា​«​ចូល​ហែក servers​របស់​​យើង​និង​បាន​លួច​អ៊ីម៉េល​ព្រមទាំង source code​របស់​យើង​»​។​

​អាមេរិក​និយាយ​ថា គ្រឿង​ឧបករណ៍​របស់​Huawei​អាច​ប្រើ​ដោយ​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​ដើម្បី​ឈ្លបយកការណ៍​លើ​បណ្តា​ប្រទេស​និង​រារាំង​រំខាន​ការទាកទង​​ទូ​រគម​​នាគ​មន៍​សំខាន់ៗ​។​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​អំពាវនាវ​អោយ​បណ្តា​រដ្ឋាភិបាល​នានា​កុំ​ប្រើ​ផលិតផល​របស់ Huawei​នៅពេល​ពិភពលោក​ត្រៀម​ទទួល​យក​ទូ​រគ​មនា​​គ​មន៍​ល្បឿន​លឿន​5G ជា​បច្ចេកវិទ្យា​មួយ​ដែល​ក្រុមហ៊ុន​Huawei​កំពុង​នាំមុខគេ​។​

​ការ​លេចធ្លោ​នៃ​បច្ចេកវិទ្យា​របស់ Huawei​នាំ​អោយ​អាមេរិក​ព្រួយបារម្ភ​។​អាមេរិក​និយាយ​ថា គ្រឿង​ឧបករណ៍​របស់ Huawei​អាច​អោយ​រដ្ឋាភិបាល​ចិន​ប្រើ​សំរាប់​ឈ្លប​យកការណ៍​​លើ​ប្រទេស​នានា តែ​ក្រុមហ៊ុន Huawei​ថា​ជា​ការចោទប្រកាន់​មិន​អាច​បញ្ជាក់​ភស្តុតាង​។​

Huawei​បាន​ឆ្លើយតប​ជាមួយនឹង​យុទ្ធនាការ​ទំនាក់ទំនង​សាធារណៈ​ធំ​មួយ​ដើម្បី​ទប់ទល់​នឹង​ការព្រមាន​របស់​អាមេរិក​។​ស្ថាបនិក​របស់​ក្រុមហ៊ុន​លោក​រេ​ន ហ្សេ​ង​ហ្វេ បាន​បដិសេធ​​ការអះអាង​របស់​អាមេរិក​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ជាច្រើន​។​ជាការ​វាយបក​មួយទៀត​លើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន Huawe​កាលពី​ថ្ងៃ​ពុធ​បាន​​អនុញ្ញាត​អោយ​អង្គការ​សារព័ត៌មាន​ជា​ច្រើន​ចូល​ទស្សនា​ខ្សែសង្វាក់​ផលិតកម្ម​របស់ខ្លួន និង​កន្លែង​សិក្សា​ស្រាវជ្រាវ​-​អភិវឌ្ឍន៍​របស់​ខ្លួន​នៅ​ខេត្ត​ក្វាង​ចូ​វ​៕​ដោយ​៖​វាសនា​

Huawei ដោយបដិសេធការជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលចិន កាលពីថ្ងៃពុធបានផ្តល់អោយអ្នកសារព័ត៌មានចូលទស្សនារោងចក្ររបស់ខ្លួននៅក្វាងចូវ