ហើរ, ហៀរ, ហទ័យ, ហត្ថ, ព្រឹត្តិបត្រ, ព្រឹត្តិការណ៍, ព្រហាម, ព្រលឹង, ព្រលប់, ព្រមាន, លាត់, លក្ខ, លក្ខខណ្ឌ

232
ចែករម្លែក

ហើរ (​កិ​.) ទៅ​ឯអាកាស​ដោយ​កម្លាំង​ស្លាប​ជក់ខ្យល់​: សត្វ​ហើរ​ព្រាត ។ រសាត់​ឡើង ដោយ​ខ្លាំង​ខ្យល់​: ស្លឹកឈើ​ហើរ ។ ឡើងទៅ​ឯអាកាស ដោយ​ជក់ខ្យល់​: ខ្លែង​ហើរ ។ ខ្ចរខ្ចាយ​ទៅ​: សម្ដី​ហើរ​តាម​ខ្យល់ សម្ដី​ខ្ចរខ្ចាយ​វែងឆ្ងាយ​ទៅ ។ គុ​. ដែល​លូត​វែង​ខ្ពស់ ឡើង (​ចំពោះតែ​ទម​ពាំង​): ទំពាំង​ហើរ ។ ហោះហើរ (​ម​.​ព ហោះ​) ។ ព​.​ប្រ​. (​គុ​.) ដែល​ថយ​ខ្សោយ​ពណ៌​, សៅសម្បុរ​ព្រោះ​ត្រូវ​កម្ដៅថ្ងៃ​ជាដើម​: សំពត់​ហើរ​ពណ៌ ។ (​គុ​) ពាក្យ​សាមញ្ញ​និយាយ​ក្លាយ​មកពី ហឺរ (​ម​.​ព​.​នេះ​) ។​

​ហៀរ (​កិ​.) កំពប់​ហូរ​ចេញ ព្រោះ​ពេញ​ខ្លាំង​ហួសប្រមាណ​, ព្រោះ​ខ្ពុរ​ឡើង ឬ​ព្រោះ​ធ្លាក់ រអិល​ជ្រុល​ចុះមក​: ទឹកត្នោត​ហៀរ​ពី​មាត់​បំពង់​, ទឹក​បបរ​ពុះ​ហៀរ​ពី​មាត់ឆ្នាំង​, សំបោរ​ហៀរ ។ ប្រើ​ជា គុ​. ក៏បាន​: ទឹក​ហៀរ​ភ្លឹ ទឹក​ច្រើនពេក​ហៀ​រលើ​ភ្លឹ ។ ដែល​ច្រើនពេក​ចង្អៀត​អង្គុយ​ឬ​ឈរ​មិន​អស់​គ្នា​: មនុស្ស​ច្រើន​ហៀរ​សាលា ។ ហៀរហូរ ឬ​ហូរហៀរ (​ព​.​ប្រ​.) សម្បូរ​ណ៌​គរគោក (​ច្រើន​ប្រើ ហូរហៀរ ជាង​): ម្ហូបចំណី​សម្បូណ៌ ហូរហៀរ ។​

​ហទ័យ ហៈទៃ បាន​., សំ​. (​ន​.) (​ហ​ទយ៍ ទយ​) បេះដូង​, ដួងចិត្ត​, ចិត្ត​, ទ្រូង ។ រ​. ស​. ព្រះ​ហឫទ័យ ឬ ព្រះរាជហឫទ័យ ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាងដើម​ស័ព្ទ​ដទៃ ត្រូវ​សរសេរ ហ​ទយ អ​.​ថ​. ហៈ​ទៈយៈ​, ដូចជា ហទយពិការ ឬ​–​វិការ ពិការ​បេះដូង​, ដំណើរ​ខូច​បេះដូង ។ ហទយរូប រូប​បេះដូង​, គួ​បេះដូង ។ ហទយរោគ រោគ​បេះដូង រោគ​ឈឺចិត្ត ។ ហទយវត្ថុ លំនៅ​របស់​ចិត្ត (​តួ​បេះដូង​) ។​ល​។ ហឫទ័យ ហឫទ័យ ។​

​ហត្ថ ហ័ត​បា​., សំ​.(​ន​.) (​ហស្ត​) ដៃ​, ប្រមោយដំរី​, ផ្នួងសក​, ។ ឈ្មោះ​នក្សត្រ​ឬ​ផ្កាយ​ឫក្ស ពួក​ទី​១៣ មាន​៥​ដួង​សណ្ឋាន​ស្រដៀង​នឹង​ដៃ ។ ខ្នាត​រង្វាស់​ប្រវែង​ពីរ​ចំអាម​ឬ​ប្រវែង​កន្លះ លូក គឺ​ប្រវែង​ពី​ត្រឹម​ចុង​ដុំដៃ​ដល់​ចុង​ម្រាមដៃ​កណ្ដាល​: ប្រវែង​មួយ​ហត្ថ​មួយ​ចំអាម ហត្ថក្រពុំ ខ្នាត​រង្វាស់​ប្រវែង​មួយ​គក់ ។ ហត្ថខ្នាត ឬ​ហត្ថជាងឈើ​រង្វាស់​ប្រវែង​មួយ​ហត្ថ ដែលជា​ខ្នាត​សម្រាប់​ជាងឈើ​ក្នុង​បុរាណសម័យ (​ប្រវែង​កន្លះ​ម៉ែត្រ​បារាំងសែស​) ។

​ព្រឹត្តិបត្រ ព្រឹ​ត​-​តិ​-​ប័ត សំ​. (​ន​.) សន្លឹក​ក្រដាស​សម្រាប់​បោះឆ្នោត​, សេចក្ដីរាយការណ៍​ជា ផ្លូវការ​អំពី​រឿងរ៉ាវ​ផ្សេងៗ​, តារាង​សម្រាប់​ចុះ​ព័ត៌មាន​អំពី​កិរិយាមារយាទ និង​អំពី​កិច្ចការ របស់​សិស្ស​ឬ​អ្នករាជការ (​បារ​. Bulletin) ។​

​ព្រឹត្តិការណ៍ ព្រឹ​ត​-​តិ​កា សំ​., បា​. (​ន​.) (​វ ត្តិ​. វុត្តិ + ការណ​) ហេតុ ឬ​ដំណើរ​ដែល​ប្រព្រឹត្ត ទៅតាម​ប្រក្រតី​, ហេតុដែល​តែងមាន​ជាធម្មតា​: មាន​ព្រឹត្តិការណ៍​ប្លែក គួរ​ឲ្យ​ចាប់ អារម្មណ៍ ។​

​ព្រហាម​–​ហ៊ា​ម (​ន​.) វេលា​ដែល​អរុណ​ទើបនឹង​រះ​ស្រាងៗ​, ពេល​បំព្រាង (​បច្ចូសកាល​): ចេញទៅ​ពី​ព្រហាម​, និយាយថា ព្រហាមស្រាង ក៏បាន ។​

​ព្រលឹង (​ន​.) ដំណើរ​ជីវិត​, ស្មារតី​, វិញ្ញាណ​, ស្រីសួស្ដី​, សេចក្ដីសុខ​, សេចក្ដីចម្រើន​… ។ ព្រលឹងព្រលះ ព្រលឹង​ធំ​តូច គឺ​ស្មារតី​ធំ​តូច​ឬ​ច្រើន​តិច (​ព​. សា​.) ។ បាត់​ព្រលឹង ដូចគ្នា នឹង​បាត់វិញ្ញាណ​, បាត់ស្មារតី (​ម​.​ព​. បាត់​) ។ មានព្រលឹង ធាត់​, មាន​សាច់​, មាន​សាច់ មាន​ឈាម ។ ពាក្យ​គួរសម​សម្រាប់​និយាយ​ចំពោះ​មនុស្ស​ដែល​គួរ​គោរព ឬ​គួរ​ថ្នម​, មនុស្ស​ថ្នាក់ខ្ពស់​រហូតដល់​សេនាបតី​, ចុះ​មកដល់​ក្មេង​តូច​:​ព្រះបាទម្ចាស់​ឥឡូវ​មាន ព្រលឹង​ជាង​ពី​ដើម ។​ល​។ ក្មួយ​អញ​ឥឡូវ​មានព្រលឹង​ណាស់​! ។​

​ព្រលប់ (​ន​.) វេលា​ជា​ខាងដើម​យប់ គឺ​ពេលដែល​ទើបនឹង​យប់​: ធ្វើការ​ព្រលឹម​ទាល់ ព្រលប់ ។ ក្បាល​ព្រលប់ ដើម​ព្រលប់ គឺ​វេលា​ដែល​ទើប​យប់​រពឹលៗ (​ព្រលប់​តូច​) ។ ព្រលប់ធំ ចុង​ព្រលប់ គឺ​វេលា​ដែល​ចូល​ស៊ប់ ជា​យប់​ហើយ ។ ពន់​ព្រលប់ ហួស​ពី​ព្រលប់ គឺ​វេលា​បន្ទាប់ពី​ព្រលប់ធំ​ទៅ ។​

​ព្រមាន (​កិ​.) ប្រាប់​, រំឭក​, ឲ្យ​ដំណឹង​ជាមុន ឲ្យ​ដឹងថា អ្នក​ម្ខាង​មានដំណើរ​ភ្លាំងភ្លាត់ ឬ​ប្រព្រឹត្តល្មើស​ច្រឡើសបើស​, ដូច​យ៉ាង​គោ​ចូលលុកលុយ​ក្នុង​ចម្ការ​ដំណាំ​គេៗ​ឲ្យ ដំណឹង​ដល់​ម្ចាស់​គោ​ឲ្យ​ប្រយ័ត្ន​តទៅ​ជាដើម​: កូន​គាត់​ចេះតែ​វាយ​កូន​ខ្ញុំៗ​បាន​ព្រមាន គាត់​ពីរដង​ហើយ​…​។​

​លាត់ (​កិ​.) សើយ​ត្រឡប់​យក​ក្នុង​ជា​ក្រៅ ពីក្រោម​ឡើងលើ​: លាត់សំពត់​, លាត់​ជើងខោ ។ បក​ទាញ​ស្បែក​ត្រឡប់មក​ក្នុង​ជា​ក្រៅ​: លាត់​ស្បែ​កពស់​, លាត់​កង្កែប ។ លាត់​សង្ខើញ ចូល លាត់​សម្លៀក​សង្ខើញ​ចូល ។ លាត់សើយ ឬ​សើ​រលាត់ លាត់ៗ​សើយៗ ឬ​សើយៗ លាត់ៗ​ឬក៏​លាត់​ផង​សើយ​ផង ។ អ្នកលេង​លាត់សើយ ឬ​–​សើយលាត់​អ្នកលេង​កោង កាច ដែល​រមែងតែ​លាត់សើយ ឬ​សើយលាត់​ដើរ​ឥត​ក្រែង ។​

​លក្ខ ល័ក​-​ខៈ បា​.​ឬ សំ​. (​ន​.) កំណត់​, ទី​សម្គាល់​, គ្រឿង​ចំណាំ​, ច​ន្លោ​ង​, គ្រឿង​កំណត់ រាប់​, ខ្នាត​, ទីវ​, បុណ្យ​, បុណ្យ​ភ័ព្វ​, សំណាង ។ សំខ្យា ចំនួន​សែន​, មួយ​សែន (១០០,០០០) ។ លក្ខមូល តម្លៃ​មួយ​សែន (​ហៅ អនេក​ត្ថ សំខ្យា ប្រើ​ជា ន​.) លក្ស​

​លក្ខខណ្ឌ លាក់​ខាន់ បា​. (​ន​.) (​លក្ខ​+​ខណ្ឌ​) កម្រិត​, សង្កាត់​, ប៉ែក​ដោយឡែក​, កំណត់ គោល​, ព្រំ​: ទី​មាន​ល័ក្ខខ័ណ្ឌ​, សម្ដី​មាន​ល័ក្ខខ័ណ្ឌ​, ត្រូវធ្វើ​លក្ខខណ្ឌ​ឲ្យ​ទៀងទាត់ ។ ល័ក្ខខ័ណ្ឌ
ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត