ហេង វាសនា និង ចាន់ សំអាត សង្ឃឹម​ឈ្នះ​ការប្រកួត​ខ្សែក្រវាត់​

477
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍​ខ្សែក្រវាត់ Wurkz លើស​ង្វៀន​អាស៊ីអាគ្នេយ៍ អ្នក​ប្រដាល់​កម្ពុជា ២ រូប​គឺ ចាន់ សំអាត ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង និង ហេង វាសនា ក្លិប​ព្រៃទទឹង​កីឡា សង្ឃឹម​យកឈ្នះ លើ​អ្នក​ប្រដាល់​ថៃ ដូចគ្នា ។​

​ហេង វាសនា ដែល​មិនសូវ​ជាមាន​ឈ្មោះ បោះ​សម្លេង​នោះ ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ ឆាវ វ៉ា​លី​ត (Chhav Vallit) ។ វាសនា ធ្លាប់​ប្រជែង​ដណ្ដើម​ខ្សែក្រវាត់ ញឹកញាប់​ណាស់ តែ​គេ​ពុំ​ធ្លាប់​ដណ្ដើមបាន ខ្សែក្រវាត់​ឡើយ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៨​ដង ឈ្នះ​៤២​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ ចំពោះ ឆាវ វ៉ា​លី​ត វិញ ទើបតែ​មក​ចូលរួម ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ មិនដឹងថា គេ​ខ្លាំង ឬ​ខ្សោយ​នោះឡើយ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន ៦៧​ដង ឈ្នះ​៥៧​ដង និង​ចាញ់​១០​ដង ។ វាសនា​អាច​សម្រេចបាន លើ​ក្ដីសង្ឃឹម​របស់ខ្លួន​ឬទេ ? ។​

ហេង វាសនា និង ឆាវ វ៉ា​លី​ត​

​ចំពោះ ចាន់ សំអាត វិញ ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ យ៉​ត កាតា​ន់​យូ (Yorth Katanyou) ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​ទើបតែ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ។​

​សំអាត មួយរយៈ​នេះ រាល់​ការប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ គេ​ពុំ​សូវ​ជួប​សំណាងល្អ​នោះឡើយ ។ ការប្រកួត​របស់គេ ជួប​បរាជ័យ​ញឹកញាប់ ហើយ​ស្ថានភាព នៃ​ការប្រកួត ក៏បាន​បង្ហាញថា គេ​មិនសូវមាន​កម្លាំង​គ្រប់គ្រាន់ ដោយសារតែ​ហ្វឹកហាត់ មិន​គ្រប់គ្រាន់ ។ សំអាត មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៤​ដង ឈ្នះ​៥៦​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ ៣ ដង ។ ចំពោះ យ៉​ត កាតា​ន់​យូ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦០​ដង ឈ្នះ​៥០​ដង ចាញ់​១០​ដង ។ ចាន់ សំអាត ដែល​សង្ឃឹម​ឈ្នះ​លើ​គូប្រកួត​នោះ តើ​គេ​អាចធ្វើ​បានសម្រេច​ឬទេ ?​។​

ចាន់ សំអាត និង យ៉​ត កាតា​ន់​យូ​

​ការប្រកួត រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ងួន គា ក្លិប​ខេត្ត​រតនគីរី ប្រកួត​ជាមួយ អ្នក​ប្រដាល់ សង គង់ ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​ឡុង ណង​សៅ របស់​ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សេក សារ៉ាន់ ក្លិប​ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ៕v