ហេតុអ្វី​កូន​របស់ខ្ញុំ​លូតលាស់​យឺត​ម្លេះ​?

3659
ចែករម្លែក

​ការលូតលាស់​យឺតយ៉ាវ អាច​បណ្តាលមកពី​កត្តា​ជាច្រើន​។ មូលហេតុ​ទូទៅ​បំផុត រួមមាន ៖

​ប្រវត្តិ​គ្រួសារ​មាន​កម្ពស់​ទាប​
ប្រសិនបើ​ឪពុកម្តាយ ឬ​សមាជិកគ្រួសារ​ផ្សេងទៀត​មាន​កម្ពស់​ខ្លី វា​ជា​រឿង​ធម្មតា​ទេ ដែល​កុមារ​លូតលាស់​ក្នុង​អត្រា​ទាប​ជាង​មិត្តភក្តិ​របស់​ពួកគេ​។ ក្មេង​អាច​ខ្លី​ជាង​ធម្មតា ដោយសារតែ​ហ្សែ​ន​។​

​ការលូតលាស់​យឺតយ៉ាវ​
​កុមារ​ដែលមាន​ជំងឺ​នេះ គឺ​ធំធាត់​យឺត ប៉ុន្តែ​គេ​លូតលាស់​ក្នុង​អត្រា​ធម្មតា ហើយក៏​នឹង អាច​ខ្ពស់​តាម​ធម្មតា​ផងដែរ​។ ជាធម្មតា ពួកគេ​មាន “​អាយុ​ឆ្អឹង​” ដែល​ពន្យារពេល មានន័យថា​ឆ្អឹង​របស់​ពួកគេ​លូតលាស់​យឺត​ជាង​អត្រា​អាយុ​របស់​ពួកគេ​។ ពួកគេ​ក៏មាន ទំនោរ​ទៅរក​ភាព​ពេញវ័យ​យឺត​ជាង​មិត្តភក្តិ​របស់​ពួកគេ​ដែរ​។​

​កង្វះ​អ័រម៉ូន​លូតលាស់​
កុមារ​ដែលមាន​កង្វះ GH ផ្នែក​ខ្លះ ឬ​ពេញលេញ​នឹង​មិនអាច​ទ្រទ្រង់​អត្រា​លូតលាស់ ប្រកបដោយ​សុខភាព​ល្អ​បានទេ​។​

​មូលហេតុ​ផ្សេងទៀត​នៃ​ការលូតលាស់​យឺតយ៉ាវ​រួមមាន ៖
• មាន​ជំងឺ​ពី​កំណើត​
• មាន​ជំងឺ​គ្រោងឆ្អឹង ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​ជាមួយនឹង​ការលូតលាស់​ឆ្អឹង​
• កើតមាន​ប្រភេទ​មួយចំនួន​នៃ​ជំងឺ​ស្លេក​សាំង​
• មាន​ជំងឺ​តម្រងនោម បេះដូង ជំងឺ​រំលាយ​អាហារ ឬ​សួត​
• ការប្រើ​ថ្នាំ​មួយចំនួន​ដោយ​ម្តាយបង្កើត​ក្នុងពេល​មាន​ផ្ទៃពោះ​
• អាហារូបត្ថម្ភ​មិនល្អ (​ញ៉ាំ​មិន​គ្រប់ ឬ​មិន​ត្រឹមត្រូវ​)
• ភាព​តានតឹង​ធ្ងន់ធ្ងរ​។​

តើ​អ្នក​ម្តាយ​គួរ​ធ្វើ​បែបណា​?
ការប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ គឺជា​រឿង​ចាំបាច់​បំផុត​។ គ្រូពេទ្យ​អាច​នឹង ធ្វើតេស្ត ឬ​ពិនិត្យមើល​លើ​ប្រវត្តិ​គ្រួសារ និង​សុខភាព​ជាក់ស្តែង ដើម្បី​កំណត់​ពី មូលហេតុ​ដែល​ធ្វើ​ឲ្យ​កូន​អ្នក​លូតលាស់​យឺត​ជាង​ធម្មតា​។​

​គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​អ្នក​ពង្រឹង​បន្ថែម​ចំពោះ​របៀប​រស់នៅ របប​អាហារ និង​ការ ហាត់ប្រាណ ដើម្បី​ជម្រុញ​ដល់​ការលូតលាស់​របស់​កូន​អ្នក​។​

​យើងខ្ញុំ​សូម​ណែ​នាំនូវ​ផលិតផល​ដ៏​ពិសេស ដែល​អាចជួយ​ដល់​ការលូតលាស់ និង​ជំនួយ​សុខភាព​ទូទៅ​របស់​កូន​អ្នក​។​

​ទឹកដោះគោ Babybio គឺជា​ទឹកដោះគោ​សរីរាង្គ (Organic) ដំបូង​គេ​តែមួយគត់​របស់ ប្រទេស​បារាំង ដែល​បាន​នាំចូល មកកាន់​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន Comptoir Europe Pacifique Co, Ltd​។ វា​ជា​ផលិតផល​ទឹកដោះគោ​ដ៏​ល្បីល្បាញ​ដែលមាន អាយុកាល​ជាង ២០ ឆ្នាំ​មកហើយ​។​

​ទឹកដោះគោ​សរីរាង្គ Babybio ត្រូវបាន​ទទួលស្គាល់ ដោយ​សហគមន៍​អឺរ៉ុប និង​ក្រសួង សុខាភិបាល​បារាំង និង​កម្ពុជា ថា​ជា​ផលិតផល​ទឹកដោះគោ​សរីរាង្គ​ដ៏​ល្អ ជួយ​ទារក និង​កុមារ​ឲ្យ​លូត​កម្ពស់ បង្កើន​ភាព​ចងចាំ ជំនួយ​ភ្នែក ស្បែក និង​ការលូតលាស់ ប្រព​ន្ធ័​សរីរាង្គ និង​អវៈយវៈ​។​

Omega3, DHA, ARA បូក​បន្ថែម​ជាមួយ​វីតាមីន ជាតិ​រ៉ែ ជាច្រើន​ប្រភេទ​ផ្សេងទៀត ហើយ​ជាពិសេស មាន​ជាតិ​កាក​សរសៃ (Fiber) ដែល​ចម្រាញ់​ចេញពី​បន្លែស្រស់ សាច់​ស្រស់ អាចជួយ​រក្សា​ទម្ងន់​កុមារ​ឲ្យ​សមស្រប ទៅតាម​អាយុ និង​ការលូតលាស់ ជាមួយនឹង​ការបន្ថែម​សារធាតុ Bifidus ធម្មជាតិ ដែល​អាចជួយ​សំរួល​ដល់​ប្រព​ន្ធ័ រំលាយ​អាហារ និង​ការ​បន្ទោ​របង់ កុមារ និង​ទារក មិន​ឲ្យ​ក្ដៀន រាគ និង​ធ្វើ​ឲ្យ​បន្ទោរ បង់​បាន​ទៀងទាត់​។ គ្រប់​វីតាមីន នៅក្នុង​ទឹកដោះគោ​សរីរាង្គ Babybio គឺ​ចម្រាញ់​ចេញ ពី​ធម្មជាតិ ១០០% សុ​ទ្ឋ​សាធ​៕ ដោយៈ health.com.kh