ហេតុអ្វី​ក្មេង​ក៏​កើត​ជំងឺ​សិរមាន់​?​ ​

4228
ចែករម្លែក
  • 10
    Shares

មនុស្ស​ជាច្រើន​តែងតែ​គិតថា ជំងឺ​សិរមាន់​ជា​ជំងឺ​សង្គម ឆ្លងតាម​ផ្លូវ ភេទ​ហេតុនេះ​មានតែ​មនុស្ស​ធំ​, អ្នក​រួម ភេទ​តែ​ពីស​តែ​ពាស​គ្មាន​សុវត្ថិភាព​ទើប កើត​ជំងឺ​នេះ ហើយ​គិតថា កុមារ​មិន អាច​កើត​ជំងឺ​នេះឡើយ ប៉ុន្តែ​នេះ​គឺជា ការយល់ច្រឡំ​មួយ ។ ជំងឺ​សិរមាន់​អាច ចម្លង​ដោយ​ប្រយោល ឬ​ពី​ម្តាយ​ទៅ កាន់​កូន​ពេល​សម្រាល ។​
​ ​
​ជំងឺ​សិរមាន់​បង្កឡើង​ដោយ វីរុស​HPV, បច្ចុប្បន្ន គេ​បាន​រកឃើញ ជាង​១៣០​ប្រភេទ ។ ជំងឺ​សិរ​មាន់នៅ មនុស្ស​ធំ​ច្រើន​បណ្តា​លពី HPV តយ​ផេ 6 និង 11 ។​
​ ​
​មូលហេតុ​បង្ក​ជំងឺ​សិរ​មាន់នៅ វ័យ​កុមារ គឺ​ពេល​ម្តាយ​មានគភ៌​កើត ជំងឺ​នេះ ។ នៅ​ប្រដាប់ភេទ​មាន​ផ្ទុក​វីរុស HPV យ៉ាងច្រើន​, ពេល​ទារក​កើតចេញ មក​ដោយសារ​ស្បែក​របស់គេ​ស្តើង អង្គ​បដិបក្ខ​ខ្សោយ ហេតុនេះ វីរុស HPV អាច​ងាយ​លុកលុយ​ចូល​សរីរាង្គ​កុមារ ធ្វើឱ្យ​វា​កើត​ជំងឺ​ភ្លាម​ក្រោយពេល​កើត ។​
​ ​
​ពេល​ម្តាយ ឬ អ្នកមើល​ថែទាំ ក្មេង​ឆ្លង​ជំងឺ​សិរមាន់​, ក្នុងពេល​ប៉ះពាល់ ដូចជា​ងូតទឹក​, អនាម័យ​ឱ្យ​ក្មេង នោះ ដោយ​អ​ចេតនា ក៏​នឹង​ចម្លងជំងឺ​ទៅ ឱ្យ​ក្មេង ។ នៅ​ក្មេងប្រុស ជំងឺ​សិរមាន់ ច្រើន​កើត​នៅ​ជុំវិញ​គូទ និង​កម្រ​ឃើញ នៅ​ប្រដាប់ភេទ ។ ចំពោះ​ក្មេងស្រី​អាច ជួប​នៅ​ជុំវិញ​គូទ​, ទ្វារមាស​, សន្ទះ ព្រហ្មចារី​, ផ្នែក​ខាងក្រៅ​ទ្វារមាស ។​
​ ​
​កុមារ​កើត​ជំងឺ​សិរមាន់​ប្រសិន ត្រូវបាន​ព្យាបាល​ដាច់​នឹង​មិនមាន ឥទ្ធិពល​ទៅដល់​សមត្ថភាព​បន្ត​ពូជ ក៏​ដូច ផ្លូវភេទ​ទៅ​ថ្ងៃមុខ ។ ប៉ុន្តែ​ប្រសិន​មិនបាន ព្យាបាល​ត្រឹមត្រូវ​ជំងឺ​នឹង​លាប់​ឡើងវិញ​ពិសេស​អាច​វិវត្តន៍ ទៅជា​ជំងឺ មហារីក និង​បាត់​លទ្ធភាព​បន្ត​ពូជ​ទាំងស្រុង ៕​ ប្រែ​សម្រួលៈ​រតនៈ​

#