ហេតុអ្វី​គួរ​បរិភោគ​អាហារ​ពណ៌​ស្វាយ​ជាប្រចាំ ?

1462
ចែករម្លែក
  • 2
    Shares

​តាម​ក្រសួងកសិកម្ម​អាម៉េរិក​គឺ ផ្លែឈើ និង​បន្លែ​ពណ៌​ស្វាយ​ផ្ទុក anthocynin អាចជួយ បន្ថយ​ពេល បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង និង​មហារីក​មួយចំនួន ។​

​ពពួក​បន្លែ​មើម​ពណ៌​ស្វាយ​: ស្ពៃក្តោប​ស្វាយ​, ទំពាំង​បារាំង​ស្វាយ​, ដំឡូង​ស្វាយ​, ត្រប់​ស្វាយ​, ការ៉ុត​ស្វាយ​… ។​

​ផ្លែឈើ​ពណ៌​ស្វាយ​: ទំពាំងបាយជូរ​, ជា​សិន​, ប្ល៊ូ​បឺ​រី​, ឆឺ​រី​…

​ក្រៅពីនេះ នៅមាន​ពពួក​គ្រាប់​ដូចជា​ពោត​ស្វាយ​, អង្ករ​ស្វាយ​, ស្រូវ​សាឡី​ស្វាយ ។​

​អាហារ​ពណ៌​ស្វាយ​ទាំងនេះ​នាំមក​នូវ​គុណប្រយោជន៍​ខ្លាំងក្លា សម្រាប់​សុខភាព​រួមមាន​៖

​ប្រឆាំង​ដំបៅ​ក្រពះ​៖ ការស្រាវជ្រាវ​បង្ហាញថា anthocyanin ក្នុង​អាហារ​ពណ៌​ស្វាយ ជួយ​បន្ថយ​ការកកើត​ស្នាមដំបៅ​ក្រពះ ។​

​ទប់ស្កាត់​ជំងឺ​ផ្លូវ​មូត្រ​៖ ផ្កា​ខាត់ណា​ស្វាយ​, ការ៉ុត​ស្វាយ និង​ស្ពៃក្តោប​ស្វាយ ឬ ផ្លែឈើ​ពណ៌​ស្វាយ​ផ្សេងៗ អាច​ប្រឆាំង​តប​ជំងឺ​ផ្លូវ​ម៉ូ​ត្រ ។ Anthocyanin អាច​ទប់ស្កាត់​ស្នាមដំបៅ និង​រលាក​បង្កដោយ H.Pylori ។​

​ជួយ​ឲ្យ​បេះដូង​មាំមួន​៖ ពពួក​អាហារ​ពណ៌​ស្វាយ​ល្អ​សម្រាប់​បេះដូង ព្រោះ​វា​មានលទ្ធភាព​ធ្វើ​ឲ្យ​ថយចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ដល់ ១៣% និង​បង្កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ។​

​ការស្រាវជ្រាវ​មួយ​ក្នុង​រយៈពេល ១៨ ឆ្នាំ បង្ហាញថា ហានិភ័យ​កើត​ជំងឺ​គាំងបេះដូង​ថយចុះ​ដល់ ៣២% នៅ​ស្ត្រី​បរិភោគ​អាហារ​ពណ៌​ស្វាយ​ច្រើន ។​

​កំទេច​កោសិកា​មហារីក​៖ ទំពាំងបាយជូរ​ស្វាយ​, ប្ល៊ូ​បឺ​រី​, ផ្ទុក resversatrol ដែលជា flavonoid មួយ​អាចជួយ​បន្ថយ​សម្ពាធ​ឈាម ។ ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា resveratrol អាច​សម្លាប់​កោសិកា​មហារីក​ក្នុង​មហារីក​ឈាម​, មហារីក​សុដន់​, មហារីក​ក្រពេញ​ប្រូ​ស្តា​ត​, មហារីក​ស្បែក​, មហារីក​ថ្លើម និង​មហារីក​សួត ។ ដំឡូង​ពណ៌​ស្វាយ មាន​ប្រសិទ្ធភាព​ប្រឆាំង​មហារីក​ពោះវៀនធំ ។​

​ប្រឆាំង​រលាក​៖ Anthocyanin ក្នុង​អាហារ​ពណ៌​ស្វាយ ជួយ​បន្ថយ​រលាក​រ៉ាំរ៉ៃ​នៅ​ជំងឺ​មួយចំនួន​ដូចជា Alzheimer, ជំងឺ​បេះដូង​, ហឺត​, អាលែកហ្ស៊ី​, រលាក​សន្លាក់ និង​ទឹកនោមផ្អែម​ប្រភេទ​២ ។​

​ល្អ​សម្រាប់​ខួរក្បាល​៖ ដំឡូង​ពណ៌​ស្វាយ​មាន​ប្រសិទ្ធភាព​បង្កើន​ការចងចាំ ។ Anthocyanin ជួយ​ទប់ស្កាត់​ភាព​ទ្រុឌទ្រោម​សរសៃប្រសាទ​ពាក់ព័ន្ធ​ដល់​វ័យ​, ទន្ទឹម​នោះ ជំរុញ​សមត្ថភាព​សិក្សា និង​ការចងចាំ ៕ ប្រែ​សម្រួល​: រតនៈ​

#