ហេតុអ្វី​ទឹកភ្លៀង​នៅតែ​លិច​ផ្លូវ​និង​ទីធ្លា​ម្តុំ​នៅ​បេនឡាន​ចាស់​និង​ភូមិ​៣​ក្នុង​ក្រុង​សិរីសោភ័ណ​?

239
ចែករម្លែក

ដោយ​បៈ​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ហេតុអ្វី​បានជា​ទឹកភ្លៀង​នៅតែ​លិច​ផ្លូវ​និង​ទីធ្លា​ម្តុំ​នៅ​បេនឡាន​ចាស់​និង​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​កន្លងមកនេះ​?

​លោក​ហ៊ឹ​ល​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​បាន​ពន្យល់​សាធារណៈ​កាលពី​ល្ងាច​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​ថា​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ឱ្យ​ទឹក​បន្ត​លិចលង់​រយៈពេល​ខ្លី​នៅ​ម្តុំ​ផ្លូវ​បេនឡាន​និង​ទីធ្លា​ផ្ទះ​ពលរដ្ឋ​ម្តុំ​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​មកពី​៖​ទី​១​ក​ម្រឹត​ទឹកភ្លៀង​ច្រើន​ហួសប្រមាណ​ពុំ​អាច​ហូរ​ចេញ​ទាន់​ភ្លាមៗ​។​

ទី​២​អ្នកម៉ៅការ​នៃ​ក្រុមហ៊ុន​ដាក់លូ​កន្លងមក​ដាក់លូ​មានមុខ​កាត់​តូច​ពេក​មិនអាច​ធានា​ទឹក​ហូរ​ទាន់​។​ទី​៣​ប្រជាពលរដ្ឋ​ម្ចាស់​សំណង់​និង​ម្ចាស់​ដី​នៅ​ភូមិ​៣​ដណ្តើម​គ្នា​ចាក់ដី​លុបមុខ​លូ​លុប​មុខទឹក​និង​ផ្លូវទឹក​នៅ​ចំណុច​ខាងកើត​បេនឡាន​ចាស់​។​ពិសេស​ម្ចាស់​សំណង់​ផ្ទះថ្ម​កម្ពស់​៣​ជាន់​បាន​ចាក់​បិទមុខ​លូ​ពី​ធំ​មក​ដាក់លូ​តូច​ព្រោះ​យកមុខ​ផ្ទះ​ធ្វើ​អាជីវកម្ម​។​
លោក​បាន​បន្តថា​កន្លង​មក​រដ្ឋបាលខេត្ត​ក្រុង​បានអោយ​ម្ឋា​ស់​ម៉ៅការ​បានដាក់​ប្រព័ន្ធ​លូ​ថ្មី​១​ខ្សែ​ប្រវែង​៥១០​ម៉ែត្រ​បណ្តោយ​ផ្លូវ​និង​២០០​ម៉ែត្រ​ទៀត​ភ្ជាប់​ទៅ​មាត់​ស្ទឹង​ដើម្បី​រំដោះ​ទឹក​ពី​ផ្លូវ​និង​ប្លុក​ម្តំ​បែន​ឡាន​ចាស់​នា​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​នោះ​។​ដើម្បី​រំដោះ​ទឹក​កុំឱ្យ​លិចលង់​ជាថ្មី​ទៅកាន់​អតីត​អាង​ចម្រោះ​ទឹក​និង​ចូលទៅក្នុង​ក្រុង​សិរីសោភ័ណ​នា​ម្តុំ​ក្រោយ​សាលា​គរុកោសល្យ​និង​វិក្រឹត្យការ​ខេត្ត ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​។​ប៉ុន្តែ​ដោយ​មូលហេតុ​ខាងលើ​ទើប​នៅតែមាន​ទឹល​លិច​ក្នុង​រយៈពេល​ខ្លី ។​
​ទោះយ៉ាងណា​ផ្លូវ​ពី​ចំណុច​រង្វង់​មូល​រូប​ស្រូ​គ្រប់លក្ខណ៍​ទៅ​ស្ថានីយ៍​រថភ្លើង​សិរីសោភ័ណ​ក្នុងភូមិ​៤​សង្កាត់​ព្រះ​ពន្លា​និង​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​ដែល​អាជ្ញាធរខេត្ត​និង​ក្រុង​បានឱ្យ​អ្នកម៉ៅការ​ដាក់​ប្រព័ន្ធ​លូ​ថ្មី​មុខកាត់​ធំ​នោះ​ទោះ​មាន​ភ្លៀង​ធំ​ទឹក​ច្រើន​ប៉ុនណា​ក៏​ពុំមាន​ការលិចលង់​ទៀតឡើយ​។​រដ្ឋបាល​ក្រុង​បាន​សំណូមពរ​ប្រជាពលរដ្ឋនៅក្នុង​ចំណុច​ទឹក​លិច​ទាំងអស់​មេត្តា​ចូលរួម​សហការ​និង​ចូលរួម​ថែរក្សា​បរិស្ថាន សណ្តាប់​សាធារណៈ ទុកដាក់​សំរាម​ឲ្យ​បាន​មាន​រៀប​រាបរយ​៕S/

រូបថត​មាន​មូលហេតុ​មួយចំនួន​ដែលនាំអោយ​ទឹកភ្លៀង​នៅតែ​លិច​ផ្លូវ​និង​ទីធ្លា​ម្តុំ​នៅ​បេនឡាន​ចាស់​និង​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ (​រូបៈ ភ្នំ​ស្វាយ )​