ហេតុអ្វី​បានជា​ទារក​ក្នុង​ផ្ទៃ​តូច​ម្ល៉េះ​?

479
ចែករម្លែក

អត្ថបទ​ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​មូល​ហេតុដែល​កូន​ក្នុង​ផ្ទៃ​អាច​តូច​ជា​ទារក​ដទៃ ។ តើ​មាន​អ្វី​ខ្លះទៅ​?

​នៅពេលដែល​អ្នក​ម្ដាយ​ទើប​មាន​ផ្ទៃពោះ​ដំបូង ហើយ​កើត​ជំងឺ​ផ្ដាសាយ ក្ដៅខ្លួន ឬ​ស្បូន​កើតមាន​បញ្ហា​នោះ​កូន​ដែល​ក្នុង​ផ្ទៃ​អាច​តូច​ជាង​កូន​អ្នកដទៃ​បាន​យ៉ាង​ងាយ ។ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ។​

​មានពេលខ្លះ​លោកប៉ា និង​អ្នក​ម៉ាក់​មាន​រូបរាង​តូច​ល្អិត ក៏​កូន​ក្នុង​ផ្ទៃ​អាច​ឆ្លងតាម​ដែរ ដោយ​គេ​អាច​នឹងមាន​រាង​តូច​ជាង​កូនក្មេង​ដទៃ​ដែល​នៅក្នុង​ពោះ​ម៉ាក់ៗ ។​

​នៅពេលដែល​ទងសុក​ក្នុង​ផ្ទៃ​បង្វិល​លឿន​ពេក ក៏​អាចធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​លក្ខណៈ​តូច ជាង​កូនក្មេង​ដទៃទៀត​ដែរ ។ ដូចនេះ អ្នក​ម្ដាយ​គួរតែ​ប្រយ័ត្ន ហើយ​ពិនិត្យ​ឲ្យ​បាន​ទៀង ពេល​ទើប​អាច​ចៀស​ពី​គ្រោះថ្នាក់​ផ្សេងទៀត​បាន ។ នៅពេលដែល​អ្នក​ទៅពិនិត្យ​តាម ការ​ណាត់​របស់​គ្រូពេទ្យ​នោះ​កូន​ក្នុង​ផ្ទៃ​នឹង​អាចមាន​សុវត្ថិ​ភាពមិន​ងាយ​ជួបនឹង​គ្រោះ ថ្នាក់​អ្វី​ឡើយ ៕ ដោយ​:health.com.kh​