ហេតុអ្វី​បានជា​បុរស​ដុះ​ខ្លាញ់​ក្បាល​ពោះធំៗ​មាន​គ្រោះថ្នាក់​ម្លេះ​?

399

​ការ​ដុះ​ខ្លាញ់​នៅ​ក្បាល​មិនមែន ជា​រឿង​លេងសើច​នោះទេ ព្រោះ​វា អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​យ៉ាង ធ្ងន់ធ្ងរ​ដល់​បុរស​បាន ហើយ​ការ​ដុះ ក្បាលពោះ​កាន់តែ​ធំ​បែបនេះ​ពិតជា មិនល្អ​ចំពោះ​រាងកាយ​ឡើយ ។​
​ ​
​បញ្ហា​ជាមួយនឹង​ការ​ដុះ​ខ្លាញ់ នៅ​ក្បាលពោះ​ច្រើនៗ​បែបនេះ​មិនមែន មានន័យថា វា​កើតឡើង​តែ​នៅក្រោម ស្បែក​ប៉ុណ្ណោះ​ទេ តែ​ក៏​វា​កើតឡើង​ក្នុង សរីរាង្គ​ជាច្រើន​ក្នុង​ពោះ​ដែរ ។ ពាក្យ ខ្មែរ​និយាយថា ខ្លាញ់​រុំ​សរីរាង្គ​ក្នុង ពោះ​។​
​ ​
​មិន​ខ្វល់​ថា អ្នកមាន​ទម្ងន់​ធ្ងន់ ឬ ស្រាល​ប៉ុនណា​ទេ កាលណា​ដែលមាន ទំហំ​ខ្លាញ់​ក្បាលពោះ​ដុះ​កាន់តែ​ធំ​បែប នេះ​អ្នក​កំពុង​ប្រឈម​កាន់តែ​ខ្ពស់​នឹង ជំងឺ​ដូចខាងក្រោម​នេះហើយៈ​
-​ជំងឺ​បេះដូង​សរសៃឈាម​
-​ជំងឺ​ទឹកនោមផ្អែម​
-​មហារីក​ពោះវៀនធំ និង​ចុង ពោះវៀនធំ​
-​គេង​បាត់​ដង្ហើម​
-​លើស​សម្ពាធ​ឈាម​
-​ឆាប់​ស្លាប់​ដោយសារតែ​ជំងឺ​ផ្សេង ៕ ដោយៈ www.health.com.kh