ភ្នែកមាននាទីផលិតទឹកភ្នែក ដើម្បីជួយឱ្យភ្នែកមានសំណើម និង បំបាត់ការរលាកបាន។
ការហូរទឹកភ្នែកអាចកើតឡើង នៅពេលបំពង់ទឹកភ្នែកមិនអាច បង្ហូរទឹកភ្នែកបានត្រឹមត្រូវក៏មានដែរ ប៉ុន្តែមូលហេតុផ្សេងៗទៀតអាចមាន ដូចជា៖
-អាឡែហ្ស៊ីនឹងធូលីដី ផ្សិត ឬលម្អង
-គល់រោមភ្នែករលាក
-ស្ទះបំពង់បង្ហូរទឹកភ្នែក
-ការរលាក ឬមានការបង្ក រោគនៅលើកម្រាលនៃត្របកភ្នែក ខាងក្នុង
-ការប៉ះពាល់នឹងសារធាតុ បង្ករលាកដូចជា ខ្យល់បំពុល បរិយាកាស ធូលីដី ឬពន្លឺភ្លើងខ្លាំងពេក
-ត្របកភ្នែកបើកមិនបានត្រឹមត្រូវ
-មានការរលាក ឬមានស្នាម នៅលើភ្នែក
-រោមភ្នែកដុះចាក់ចូលទៅ ក្នុងភ្នែក
-ភ្នែកមានសម្ពាធដូចជា ការ សើច ឬស្ងាប ៕ ដោយៈ health.com.kh