ហេតុអ្វី​បានជា​អ្នក​គួរតែ​ញ៉ាំ​បន្លែ​ប្រភេទ​ក្តោបៗ ច្រើន​?

499
ចែករម្លែក

យោងទៅតាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​បន្លែ​ក្តោបៗ​ច្រើន​ដូចជា ប្រូ​ខូ​លី ស្ពៃក្តោប និង​ផ្កា​ខាត់ណា អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង បាន​យ៉ាង​គួរ​ឲ្យ​កត់​ស​ម្គា​

លទ្ធផល​នៃ​ការសិក្សា​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of the American Heart Association បាន​រកឃើញថា វា​មាន​ទំនាក់ទំនង​មួយ​រវាង​ភាព​ឡើង​ក្រាស​នៃ​សរសៃ ឈាមអាក់ទែ​នៅ​ករ ភាព​ធ្ងន់ធ្ងរ​នៃ​ការ​កើតជា​កំណក​ឈាម និង​ការ​ញ៉ាំ​បន្លែ​។

ការសិក្សា​នេះ​បាន​សន្និដ្ឋាន​ឃើញថា ស្ត្រី​វ័យ​ចំណាស់​ដែល​បាន​ញ៉ាំ​បន្លែ​ប្រភេទ​ក្តោបៗ​កាន់តែច្រើន សរសៃឈាម​អាក់ទែ Carotid នៅ​ករ កាន់​តែមាន​សុខភាព​ល្អ​។ ចំពោះ​មូលហេតុ​ពិតប្រាកដ​វិញ គឺ​មិនទាន់​ដឹង​នៅឡើយ​ទេ គេ​គ្រាន់តែ​ដឹងថា វា​មាន​ឥទ្ធិពល​ការពារ​ច្រើន​ប៉ុណ្ណោះ​។

​ការសិក្សា​បាន​ផ្តោត​សំខាន់​ទៅលើ​ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​អូស្ត្រាលី ដោយសារតែ​អ្នក វិទ្យាសាស្ត្រ​និយាយថា ជំងឺ​បេះដូង​គឺ​ច្រើនតែ​កើត​ឡើ​ជា​ជំងឺ​បុរស​។ ហេតុ​ដូច្នេះហើយ វា​គួរតែមាន​ការស្រាវជ្រាវ​បន្ថែមទៀត​ទៅលើ​បុរស​វិញ​ម្តង​៕ ដោយ​: health.com.kh