ហេតុអ្វី​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ហែល​ទឹក ?

813
ចែករម្លែក

អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវ មាន​របប​អាហារ និង​ការហាត់​ប្រាណ ដ៏​ត្រឹមត្រូវ ដើម្បី​គ្រប់គ្រងជាតិ​ស្ករ​ក្នុងឈាម​បានល្អ ប៉ុន្តែ​អ្នក​ត្រូវ​ដឹងថា ពុំមែនសកម្មភាព​លំ​ហាត់ប្រាណ​ណា​ក៏ សមស្រប​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ឡើយ ។​
​ ​
​តាម​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ សកលវិទ្យា​ល័យ ញូ​វ​ខា​ស្ត​ល (New-castle) នៅ​ចក្រភព អង់គ្លេស​បានឱ្យ ដឹងថា ការផ្លាស់ប្តូរ​របប​អាហារ​ឱ្យ ត្រឹមត្រូវ និង​ហាត់ប្រាណ​ជាប្រចាំ​អាចជួយ អ្នកជំងឺ​ទឹកនោមផ្អែម​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បានល្អ និង​ថែមទាំង អាចជា​សះស្បើយ ថែម​ទៀតផង​។ លំ​ហាត់ប្រាណ​សមស្រប​បំផុត​មួយ​ចំពោះ អ្នកជំងឺ​ទឹកនោមផ្អែម គឺ​ហែល​ទឹក​។​
​ ​
​អ្នកជំនាញការ​ជាច្រើន​បាន បង្ហាញថា ការ​ហែល​ទឹក​មិន​បង្ក​សម្ពាធ លើ​ឆ្អឹងសន្លាក់​, អាស្រ័យ ហេតុនេះ វា​សមស្រប​ជាពិសេស​ចំពោះ​អ្នកជំងឺ ទឹកនោមផ្អែម​ប្រភេទ​២ ។ ជាក់ស្តែង​ការ​ហែល ទឹកនឹង​មិនសូវ​បង្ក​សម្ពាធ ទៅលើ​ជើង ប្រៀប​នឹង​រូបភាព​ហ្វឹកហាត់ ផ្សេងៗ (​ដូចជា​ដើរ ឬ រត់​) ។​
​ ​
​ពេល​កើត​ជំងឺ​ទឹកនោមផ្អែម ប្រភេទ​២, ឈាម​នឹង​ពិបាក​ចរាចរ​ទៅដល់​សរសៃឈាម​តូចៗ​នៅ អវយវៈ ។ រឿងនេះ​ធ្វើឱ្យ​អ្នកជំងឺ​បាត់​អារម្មណ៍​, ឧស្សាហ៍​ស្ពឹក​ស្រពន់​, រមាស់​ដៃជើង​, ពិសេស គឺ​នៅ​បាតជើង ។ ប្រៀប​នឹង លំ​ហាត់​ធម្មតា​, ដូចជា​រត់​, ធាក់​កង់​…) ការ​ហែល​ទឹកនឹង​បន្ថយ សម្ពាធ​លើ បាតជើង​, បន្ថយ​ហានិភ័យ​របួស សុវត្ថិភាព​បំផុត​ចំពោះ​អ្នកជំងឺ​ទឹកនោម ផ្អែម​, ក្រៅពីនេះ​ការ​ហែល​ទឹក​ក៏​ជួយ បញ្ចុះទម្ងន់​សន្សឹមៗ​, ជួយ​ស្តារ​ស្ថានភាព​ប្រឆាំង​អាំង​ស៊ុយ​លីន ក្នុង​សរីរាង្គ ។​
​ ​
​ក្រៅពី​ហែល​ទឹក​, អ្នកជំនាញ ការ​ក៏​ទូន្មាន​អ្នកជំងឺ​ទឹកនោមផ្អែម គួរ​ហាត់​លំ​ហាត់​រក្សា​លំនឹង ដូចជា យូ​ហ្គា​, និង ថៃ​ជិ​… ។​
​ ​
​ល្អ​បំផុត អ្នកជំងឺ​គួរ​ប្រឹងប្រែង ចលនា​តិច​បំផុត​៣០​នាទី ក្នុង​១​ថ្ងៃ​, ៥​ថ្ងៃ ក្នុង​១​សប្តាហ៍ ៕ ប្រែ​សម្រួល​: រតនៈ