ហេតុ​អ្វី​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ប្រយុទ្ធ​គ្នា​ដោយសារ​កា​ស្មៀ​?

651
ចែករម្លែក
  • 94
    Shares

​ការវាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃ​១៤​កុម្ភៈ​លើ​ក្បួន​រថយន្ត​យោធា​មួយ​នៅ​រដ្ឋ​ចា​មុយ​និង​កា​ស្មៀ កន្លែង​ដែល​ឥណ្ឌា​បាន​និង​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ការបះបោរ​បានសម្លាប់​​ទាហាន​ឥណ្ឌា​៤១​នាក់​។​វា​ជា​ការវាយប្រហារ​សម្លាប់​ពលទាហាន​ឥណ្ឌា​ច្រើន​បំផុត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ និង​នៅ​ពេល​តែ​ប៉ុន្មាន​ខែ​មុន​ពួក​ជាតិនិយម​ហិណ្ឌូ​​របស់​នាយក​រដ្ឋមន្ត្រី ណា​រេ​នដ្រា ម៉ូ​ឌី ចូលប្រឡូក​ក្នុង​ការបោះឆ្នោត​សកល​ដ៏​តានតឹង​មួយ​។​

​លោក​ម៉ូ​ឌី បាន​សន្យា​ឆ្លើយតប​ដ៏​ខ្លាំងក្លា​មួយ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​លើ​រថយន្ត ដែល​រដ្ឋាភិបាល​របស់​លោក​បន្ទោស​លើ​ប៉ា​គី​ស្ថាន ដែលនាំអោយ​មាន​ភាព​តានតឹង​ភ្លាម​​រវាង​គូប្រជែង​ដែល​មាន​សព្វាវុធ​នុយក្លេអ៊ែ​រទាំង​ពីរ​។​

​ស្នូល​នៃ​ជម្លោះ​នេះ​គឺ​រដ្ឋកា​ស្មៀ ដែល​ត្រូវបាន​បែងចែក​ជា​កា​ស្មៀ​ខាងឥ​ណ្ឌា​និង​កា​ស្មៀ​ខាង​ប៉ា​គី​ស្ថាន​ចាប់តាំងពី​ឆ្នាំ​១៩៤៧ តែ​ប្រទេស​ទាំងពី​អះអាង​ជា​កម្មសិទ្ធិ​ទាំងស្រុង​​លើ​ទឹកដី​តំបន់​ខ្ពង់រាប​នេះ​។​

​តាមពិត ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ​បាន​មាន​សង្គ្រាម​នឹង​គ្នា​២​លើក​រួចមកហើយ​ដោយ​សារ​តែ​កា​ស្មៀនេះ​។​ឥណ្ឌា​បាន​ដាក់​ទ័ព​ប្រមាណ​កន្លះ​លាន​នាក់​នៅក្នុង​តំបន់​នេះ​។​

​តើ​ជម្លោះ​នេះ​មាន​ចំណាស់​យូរ​ប៉ុណ្ណា​ហើយ​?

​សូម្បី​តែ​មុន​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ទទួលបាន​ឯករាជ្យភាព​ពី​អង់គ្លេស​នៅ​ខែ​សីហា​ឆ្នាំ​១៩៤៧ កា​ស្មៀ​ត្រូវ​បានប្រជែង​ដណ្តើម​គ្នា​យ៉ាង​ក្តៅគគុក​។​ក្រោម​ផែនការ​បែងចែក​ផ្តល់​ដោយ​​ច្បាប់​ឯករាជ្យភាព​ឥណ្ឌា កា​ស្មៀ​ត្រូវ​គេ​ផ្តល់​ការ​ជ្រើស​រើ​ដោយ​សេរី​ក្នុង​ការចូល​ទៅ​ខាង​ឥណ្ឌា​ឬ​ប៉ា​គី​ស្ថាន​។​

​មហា​រ៉ា​ចា​(​មេដឹកនាំ​តំបន់​) ឈ្មោះ​ហារី ស៊ី​ង បាន​ជ្រើស​យក​ឥណ្ឌា​និង​សង្គ្រាម​រយៈពេល​២​ឆ្នាំ​មួយ​បាន​ផ្ទុះឡើង​នៅ​ឆ្នាំ​១៩៤៧​។​សង្គ្រាម​ថ្មី​មួយទៀត​បាន​កើត​ឡើង​តាម​ក្រោយ​នៅ​​ឆ្នាំ​១៩៦៥ ហើយ​នៅ​ឆ្នាំ​១៩៩៩​ឥណ្ឌា​បាន​ប្រយុទ្ធ​មួយ​រយៈពេល​ខ្លី តែ​ជា​ជម្លោះ​ជូរចត់​មួយ​ជាមួយ​កងកម្លាំង​គាំទ្រ​ដោយ​ប៉ា​គី​ស្ថាន​។​គិត​ត្រឹម​ពេលនោះ ទាំង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​​ប្រកាស​ខ្លួនឯង​ថា​ជា​មហាអំណាច​នុយក្លេអ៊ែ​រ​។​

​ហេតុអ្វី​បានជា​កើត​មាន​ភាពវឹកវរ​ច្រើន​ម្ល៉េះ​នៅ​ប៉ែក​ខាង​ឥណ្ឌា​?

​មនុស្ស​ជាច្រើន​នៅក្នុង​ទឹកដី​នេះ​មិន​ចង់​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ឥណ្ឌា​ទេ ដោយ​ចង់បាន​ឯករាជ្យភាព​ឬ​បង្កើត​សហភាព​ជាមួយ​ប៉ា​គី​ស្ថាន​។​ប្រជាពលរដ្ឋ​នៅក្នុងរ​ដ្ឋ​ចាមុយ​​និង​កា​ស្មៀនេះ​មានជាង​៦០​ភាគរយ​ជា​អ៊ីស្លាម ដោយ​ធ្វើអោយ​វា​ជា​រដ្ឋ​របស់​ឥណ្ឌា​តែមួយគត់​ដែល​មាន​ជន​អ៊ីស្លាម​ភាគច្រើន​។​

​ភាព​អត់​ការងារ​ធ្វើ​កំរិត​ខ្ពស់ និង​ការ​ត្អូញត្អែរ​អំពី​ការប្រើ​តាក់​ទិ​កកណ្តាប់ដៃ​ធ្ងន់​ដោយ​កងកម្លាំង​សន្តិសុខ​ទល់នឹង​ការតវ៉ា​តាម​ដងផ្លូវ​និង​ការប្រយុទ្ធ​នឹង​ពួក​បះបោរ​កាន់តែ​ធ្វើ​​អោយ​បញ្ហា​ធ្ងន់ធ្ងរ​ឡើង​។​

​តាមពិត​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាន​ព្រមព្រៀង​គ្នា​លើ​បទ​ឈប់​បាញ់​មួយ​នៅ​ឆ្នាំ​២០០៣ ក្រោយ​ពី​ការ​បង្ហូរឈាម​គ្នា​អស់​រាប់​ឆ្នាំ​នៅ​តាម​បណ្តោយ​ព្រំដែន​តាម​ការជាក់ស្តែង ដែលជា​​ផ្លូវការ​គេ​ហៅថា ខ្សែបន្ទាត់​គ្រប់គ្រង​។​ប៉ា​គី​ស្ថាន​ក្រោយមក​ក៏​បាន​សន្យា​ឈប់​ផ្តល់​លុយកាក់​ដល់​ពួក​បះបោរ​នៅក្នុង​ទឹកដី​នេះ ខណៈ​ឥណ្ឌា​ផ្តល់អោយ​ពួកគេ​នូវ​ការលើកលែង​​ទោស​បើ​ពួកគេ​បោះបង់​ចោល​ការបះបោ​រ​។​

​បន្ទាប់មក​នៅ​ឆ្នាំ​២០១៤ រដ្ឋាភិបាល​ថ្មី​មួយ​ក្រោម​ការដឹកនាំ​របស់​លោក​ម៉ូ​ឌី ដែលជា​អ្នក​ជាតិនិយម​ហិណ្ឌូ ចូល​កាន់​អំណាច ដោយ​សន្យា​ប្រកាន់​ជំហរ​តឹង​ត្អឹង​លើ​ប៉ា​គី​ស្ថាន​។​ការ​​វាយប្រហារ​ចុងក្រោយ​នៅ​កា​ស្មៀ បាន​កើត​ឡើង​នៅ​ឆ្នាំ​២០១៦ នៅ​ពេល​ពួក​សកម្មប្រយុទ្ធ​បាន​វាយ​ចូល​ជំរំ​យោធា​ឥណ្ឌា​មួយ ដោយ​បាន​សម្លាប់​ទាហាន​២០​នាក់​។​លោក​ម៉ូ​ឌី បាន​​ឆ្លើយ​តប​ដោយ​ធ្វើការ​វាយប្រហារ​លើ​បណ្តា​ជំរំ​សង្ស័យ​ជា​របស់​ពួក​សកម្មប្រយុទ្ធ​នៅ​ទូទាំង​បណ្តោយ​ព្រំដែន​នៅ​កា​ស្មៀ​ខាង​ប៉ា​គី​ស្ថាន​នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយមក​៕​ដោយ​៖​វាសនា​

​ប្រជាជន​នៅ​កា​ស្មៀ​ខាងឥ​ណ្ឌា​មិន​ចង់​នៅក្រោម​ការគ្រប់គ្រង​របស់ឥ​ណ្ឌា​ទេ ហេតុ​ដូច្នេះ​ហើយ​បានជា​កើត​មាន​ការបះបោរ​តវ៉ា​ប្រឆាំង​នឹង​កងកម្លាំង​ឥណ្ឌា​ជា​ញឹកញាប់​