ហែល​ទឹក​ពានរង្វាន់ ព្រឹទ្ធាចារ្យ​ហែម ថុ​នៈ ក្រសួងមហាផ្ទៃ បាន​មេដាយមាស លើសគេ​

744
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ការប្រកួត​ហែល​ទឹក ដណ្ដើម​ពានរង្វាន់ ព្រឹទ្ធាចារ្យ​ហែម ថុ​ន ឆ្នាំ​២០១៩ ដែល​ធ្វើ​រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃទី ១៤ និង ១៥ កុម្ភៈ នោះ បានបញ្ចប់​ហើយ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​អញ្ជើញ​ចូលរួម បំពាក់​មេដាយ ដល់​ជ័យលាភី នៅ​ថ្ងៃ​បិទ​ការប្រកួត ដែល​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន មរតក​តេ​ជោ​។​

​ក្រសួងមហាផ្ទៃ ដែលជា​សមាគម​សំបូរ​កីឡាករ កីឡាការិនី​ខ្លាំងៗ​នោះ ដណ្ដើមបាន​មេដាយមាស បាន​ច្រើនជាងគេ​ទៀតហើយ​។ ក្រសួងមហាផ្ទៃ ដណ្តើម​មេដាយ ចំនួន ២៧ គ្រឿង ក្នុងនោះ មេដាយមាស ១៤ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និង​មេដាយសំរិទ្ធ ៨ គ្រឿង​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដណ្តើម​មេដាយ ៣២ គ្រឿង ក្នុងនោះ មេដាយមាស ១២ គ្រឿង មេដាយប្រាក់ ១៤ គ្រឿង និង​មេដាយសំរិទ្ធ ៦ គ្រឿង និង​ក្លិប​នាគរាជ ខេត្តកំពង់ចាម ដណ្តើម​មេដាយ ៩ គ្រឿង ក្នុងនោះ មេដាយប្រាក់ ៤ គ្រឿង និង​មេដាយសំរិទ្ធ ៥ គ្រឿង​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដណ្តើម​មេដាយ ១០ គ្រឿង ក្នុងនោះ មេដាយប្រាក់ ៣ គ្រឿង និង​មេដាយសំរិទ្ធ ៧ គ្រឿង ។ ក្រុម​កីឡាករ កីឡាការិនី​របស់​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដណ្តើម​មេដាយ ៣ គ្រឿង ក្នុងនោះ មេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និង​មេដាយសំរិទ្ធ ១ គ្រឿង​។​

​សម្រាប់​ការប្រកួត​នេះ បែងចែក​ទៅតាម​កម្រិត​អាយុ ហើយ​កម្រិត​អាយុ ដែល​ចូលរួម​ប្រកួត រួមមាន បុរស​ចាប់ពី ១៤ ឆ្នាំ​ឡើងទៅ នារី​ចាប់ពី ១៤ ឆ្នាំ​ឡើងទៅ ដែរ និង​បុរស​ជនពិការ ៕v

បំពាក់​មេដាយ​ដល់​ជ័យលាភី