ហៃ​ណា ក្រោយ​ផ្ទុះ​បទ “​ប្តី​៦៩” ​ចេញ​បទ​ថ្មី​ទៀតហើយ​

342
ចែករម្លែក
  • 110
    Shares

ដោយ:បូ​រិ​ន/​ភ្នំពេញ ​៖ អតីត​អ្នករាំ​តាម​ឆាក​តន្ត្រី​វិវត្តន៍​ខ្លួន​ជា​តារា​ច្រៀង លោក ហៃ​ណា ដែល​មហាជន​និង​លើ​បណ្តាញ​សង្គម ស្គាល់ ឬ​ជាពិសេស​គាំទ្រ​លោក​លើ Youtube ពីបទ “​ប្តី​៦៩” នោះបាន​បញ្ចេញ​បទ​ថ្មី​ទៀតហើយ​គឺ​បទ “​ចេះ​ក្បត់​ទើប​ស្ទាវ​” យ៉ាង​ពិ​រោះ​។​

សូម​ទស្សនិកជន​ចូល​ស្តាប់​បទ​ចម្រៀង​របស់លោក​ហ្វេ​ស​ប៊ុ​ក (Facebook) និង យូ​ធូប (Youtube) ថា​តើ​ពិ​រោះ​និង​អត្ថន័យ​ចាក់​ដល់​ជម្រៅ​បេះដូង​យ៉ាង ​៖

លោក ហៃ​ណា បាន​ប្រាប់​ដល់​បណ្តាញ​អ្នកសារព័ត៌មាន​ឲ្យដឹងថា កន្លងមក បទ​ចម្រៀង​របស់លោក​ទទួលបាន​ការគាំទ្រ​ច្រើន​គួរសម ដែលជា​ហេតុនាំឱ្យ​លោក​មិន​ចង់​ឲ្យ​ការងារ​សិល្បៈ​ចម្រៀង ស្ងាត់​ឆឹង​នោះទេ​។ មួយរយៈ​នេះ​លោក​មាន​សូវ​មាន​ពេលវេលា​ច្រើន​ក្នុង​ការចំណាយ​ផលិត​បទ​ចម្រៀង​ថ្មី ទើប​មហាជន​គិតថា​លោក​ស្ងាត់បាត់​មុខ​។ ទើបតែ​មួយរយៈ​នេះ​លោក​រួច​ពី​ការងារ​លក់ដូរ​ផ្ទះល្វែង និង​ដី​ឡូ​តិ៍ “​ជឿន សា​រិ​ទ្ធិ​” របស់​បងប្អូន​នា​តំបន់​ខណ្ឌដង្កោ ហើយ​បាន​លោក​ទំនេរ​ពី​ការងារ​និង​មុខ​របប​ផ្ទាល់ខ្លួន ទើប​ឆ្លៀត​មក​ចេញ​បទ​ថ្មី​បានសម្រេច​។

​តារាចម្រៀង​រូបនេះ​បាន​បញ្ជាក់ថា បទ​ចម្រៀង​នេះ​ជា​បទ​បែប​មនោសញ្ចេតនា សោកសង្រេង និង​ជា​បទ​ភ្លេង​ថ្មី​។ ក្រោយពី​ចេញ​បាន​ប៉ុន្មាន​ថ្ងៃនេះ មានការ​គាំទ្រ យ៉ាងច្រើន​ផងដែរ ហើយ​លោក​អគុណ​ដល់​មហាជន និង ជាពិសេស​បងប្អូន​មិត្ត​ភ័​ក្រ​របស់លោក​ដែល​តែងតែ​មិន​ចោល​លោក​និង​លើកទឹកចិត្ត​ដល់​លោក​។​

​លោក ហៃ​ណា បាន​ប្រាប់​ផងដែរ​ថា ទោះបីជា​លោក​ជាប់រវល់​ការងារ​លក់​ដី​ឡូ​តិ៍ ឬ មានមុខ​របប​ផ្ទាល់​លោក​យ៉ាងណា​ក៏​លោក មិន​ចោល​ការងារ​សិល្បៈ​ដែរ​។ ឱ្យ​តែមាន​អ្នកគាំទ្រ និង មហាជន ស្រលាញ់​លោក​ជា​រៀងរហូត លោក​នៅតែ​បន្តការងារ​នេះ និង ខំប្រឹង​ផលិត​បទ Original Son ថ្មីៗ​ឱ្យបាន​ច្រើន​៕​B/