ហ៊ាន​ទេ ដើរ​លំហែកាយ​លើ​កោះ​ភ្នំភ្លើង សូម្បី​អាហារ​ក៏​អាច​ឆ្អិន​ដែរ​គ្រាន់តែ​កប់​ឆ្នាំង​នៅក្នុង​ដី​

1653
ចែករម្លែក

​វា​ជា​រឿង​មិនធម្មតា​ទេ​ដែល​នាំគ្នា​ដើរ​លំហែកាយ​នៅលើ​ភ្នំភ្លើង​។ ឆ្នេរ​ខ្សាច់​មាន​ពណ៌​ខ្មៅ ទឹកផុស​មាន​កម្តៅ​ក្ដៅ​ខ្លាំង និង​អាហារ​ត្រូវបាន​ចម្អិន​ដោយ​កប់​ក្នុង​ដី​។ អនុស្សាវរីយ៍​នេះ​នឹង​ចងចាំ​មិន​ងាយ​ភ្លេច​ឡើយ​នៅពេល​ចាស់​ទៅ​។​

​សូម​ស្វាគមន៍​មកកាន់​កម្រង​កោះ​អា​ហ្សូ​រ៉េ​ស (Azores) របស់​ព័រ​ទុយ​ហ្គា​ល់ ស្ថិតនៅ​សមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងជើង​។ វា​ជា​កោះ​ភ្នំភ្លើង​ទេសចរណ៍​មួយ​ស័ក្តិសម​បំផុត​សម្រាប់​ដើរលេង​ជា​លក្ខណៈ​គ្រួសារ​។

​កម្រង​កោះ​អា​ហ្សូ​រ៉េ​ស​គឺជា​កន្លែង​ដែល​ជីវិត​ទាំង​អស់កើត​មកពី​ភ្លើង​នៅលើ​ផែនដី​។ កោះ​ដែល​គេ​និយម​ទៅលេង​ជាងគេ​ក្នុង​កម្រង​កោះ​នេះ គឺ​កោះ​រាង​ដូច​ស្នាមញញឹម ឈ្មោះ សៅ មី​ហ្គែ​ល (Sao Miguel) ដែលជា​កោះធំ​ជាងគេ​មាន​ចម្ងាយ​ប្រមាណ ១.៤៤៨ គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​។​

​កោះ​នេះ​ធ្លាប់​ត្រូវបាន​បែង​ចែកជា​ភ្នំភ្លើង​២​ដាច់ដោយឡែក​ពីគ្នា​។ ប៉ុន្ដែ​អស់កាល​ជា​យូរលង់​មកហើយ នៅពេល​ភ្នំភ្លើង​មួយ​ផ្ទុះ វា​បាន​ហូរ​កម្អែរបង្កើតបានជា​ស្ពាន​ភ្នំភ្លើង​ត​ភ្ជាប់​ភ្នំភ្លើង​មួយទៀត ដោយ​បង្កើត​ចេញ​ជា​កោះ​តែមួយ​តែម្តង​។ ដូច​បាន​រៀបរាប់​ខាងដើម ជីវិត​នៅលើ​កោះ​អា​ហ្សូ​រ៉េ​សគឺ​អាស្រ័យ​លើ​ភ្នំភ្លើង​។​

​បើ​ជិះ​យន្តហោះ​ពី​អង់គ្លេស​គឺ​ចំណាយពេល​ប្រហែល ៤ ម៉ោង​ហោះ​រំលង​លើ​សមុទ្រ​ទាំងស្រុង​។ ពេលទៅដល់​គឺ​ពុំមាន​ធូលី​ដី​ហុយ​ដូច​រំពឹងទុក​ទេ ប៉ុន្តែ​ផ្ទៃដី​លើ​កោះ​ទាំងមូល​គឺ​គ្របដណ្តប់​ដោយ​ដី​ពណ៌​ខ្មៅ​ចេញពី​កម្អែល​ភ្នំភ្លើង​តែម្តង​។​

​ក្រៅពី​ឆ្នេរសមុទ្រ​ខ្មៅ​ងងឹត នៅមាន​សកម្មភាព​កម្សាន្ត​ផ្សេងទៀត​ផងដែរ តម្រូវ​សម្រាប់​ក្មេងៗ គឺ​ការ​ហែល​ទឹក និង មើល​ត្រី​ដូ​ល​ហ្វី​ន​។

​នៅ​ទីនោះ​មាន​សណ្ឋាគារ​ច្រើន​រង់ចាំ​ស្វាគមន៍ ប៉ុន្តែ​សណ្ឋាគារ​ផ្កាយ ៤ Paolo គឺ​ផ្តល់​សេវាកម្ម​ល្អ​ជាងគេ​ក្នុងចំណោម​នោះ​៕ ដោយ៖ កញ្ញាដាលីស

កម្រង​កោះ​អា​ហ្សូ​រ៉េ​ស ជា​តំបន់​ទេសចរណ៍​ភ្នំភ្លើង​ទាក់ទាញ​មួយ​របស់​ព័រ​ទុយ​ហ្គា​ល់