ហ៊ាន​ម៉ាស្សា​ទេ​? សួនសត្វ​ក្នុងប្រទេស​ហ្វីលីពីន​ផ្តល់ជូន​ការ​ម៉ាស្សា​ដល់​អ្នកទេសចរ​ជាមួយ​ពស់ថ្លាន់​ទម្ងន់ ៥០ គីឡូក្រាម​

856
ចែករម្លែក

​សួនសត្វ​មួយ​នៅក្នុង​ប្រទេស​ហ្វីលីពីន​កំពុង​ផ្តល់ជូន​ភ្ញៀវទេសចរ​នូវ​កម្មវិធី “​ម៉ាស្សា​ស្រួលខ្លួន​” ជាមួយនឹង​ម្រាមដៃ​វើកៗ​។​

​អ្នក​ដែល​ក្លាហាន​ហ៊ាន​សាកល្បង​បទពិសោធន៍​គួរឱ្យ​ស្រៀវ​ស្រើប​នេះ​គឺ ត្រូវឱ្យ​ពស់ថ្លាន់​ភូមា​ទម្ងន់ ៥០ គីឡូក្រាម​ម៉ាស្សា​ឱ្យ​ពួកគេ​។​

​វីដេអូ​មួយ​បានបង្ហាញ​ពស់​ឈាម​ត្រជាក់​កំពុង​រំអិល​ខ្លួន​លើ​រាងកាយ​របស់​ស្ត្រី​ម្នាក់ ដោយ​ម៉ាស្សា​ឱ្យ​នាង​យ៉ាង​ស្រួលខ្លួន ដោយសារតែ​ទម្ងន់ និង សីតុណ្ហភាព​ត្រជាក់​ក្នុង​ខ្លួន​របស់​ពស់​នេះ​។​

​ប៉ុន្តែ​អ្នក​ថែ​សួន Crocodile Park ក្នុង​ទីក្រុង​ដា​វ៉ៅ​ប្រទេស​ហ្វីលីពីន​បាន​ប្រាប់ថា ការ​ម៉ាស្សា​នេះ​មិនមែន​សម្រាប់​អ្នកខ្សោយ​បេះដូង​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

អ្នកខ្សោយ​បេះដូង​មិន​អនុញ្ញាតឱ្យ​ម៉ាស្សា​ជាមួយ​ពស់​ទេ