ហ៊ាន​ហួស​ចូល​លួច​ខ្សែ​.​ក​មិនបាន​សម្រេច​ម្ចាស់​ដឹង​ទាន់​ចាប់បាន​ទ្រោម​ខ្លួន​នៅ​ស្រុក​ស្វាយជ្រុំ​

878
ចែករម្លែក

(​ស្វាយរៀង​)៖​ជ​នស​ង្ស​យ័​ម្នាក់​ត្រូវ​ក្រុម​ប្រជាពលរដ្ឋ​នៅ​ផ្សារ​ក្រោលគោ​ចាប់វាយ​ម្នាក់​មួយ​ដៃ​ម្នា​ក់មួយ​ជើង​យ៉ាង​ទ្រោម​ខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ខ​ណៈ​ដែល​ឬុ​ប​គេ​ចូល​លួច​មាស​មិនបាន​សម្រេច​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ផ្សារ​ក្រោលគោ ស្ថិតនៅ​ភូមិ​ព្រៃ​ញ៉យ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយជ្រុំ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ភឹម ភួ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ ប្រ​ម៉ា ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ដោយ​បច្ចុប្បន្ន​ជនសង្ស័យ ទៅ​រស់នៅ​ភូមិ​ក្រសាំង ខេត្តតាកែវ ប៉ុន្តែ​បានមក​លេង​ស្រុក​។​

ចំណែក​ម្ចាស់​មាស​មានឈ្មោះ​សូ ណា​រ័ត្ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​អាជីវករ​លក់​មាស នៅ​ផ្សា​ក្រោលគោ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​រីឯ​មាស​ទម្ងន់​៥​ជី​ដែល​ចោរលួច​មិនបាន​ស​ម្រ​ច​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រគល់​ឲ្យ​ម្ចាស់​រងគ្រោះ​វិញ​ផងដែរ​។​បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រុំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដើម្បី​ចាត់ការ​ទៅ​នីតិវិធី​តាមច្បាប់ ៕ ​ដោយ ៖វ៉ៃ​កូ