ហ៊ិ​ន ច័ន្ទ​និ​រ័ត្ន ចេញមុខ​បកស្រាយ​ការប្រើ​ពាក្យ​មិន​សមរម្យ​ទៅលើ​អ្នកគាំទ្រ​

1646
ចែករម្លែក

​មុននេះ​បន្តិច ហ៊ិ​ន ច័ន្ទ​និ​រ័ត្ន បាន​ចេញមុខ​បកស្រាយ​ជុំវិញ​ព័ត៌មាន​ដែលថា​នាង ប្រើពាក្យ​មិន​សមរម្យ​ទៅលើ​អ្នកគាំទ្រ​ថា “​ចង់​ព្រុស ព្រុស​ទៀត​ទៅ ព្រោះ​ចេះតែ​ព្រុស​អត់​សូវ​ដឹងអី​”​។ ក្រោយពី​អ្នកគាំទ្រ​និយាយថា “​ហ៊ាន​ទាយ​ម៉ូ​ដែល​ទូរស័ព្ទ​អត់​” ដោយ​ភ្ជាប់​រូបថត​ជាមួយ​ដ៏​ស្រស់ស្អាត​របស់​នាង ប៉ុន្មាន​។​

​និ​រ័ត្ន បន្តថា មូលហេតុ​ដែល​នាំ​ឲ្យ​ប្រើ​ពាក្យពេចន៍​បែបនេះ រឿងហេតុ​អ្វី​ក៏ដោយ​កើតឡើង​តែងតែមាន​ហេតុ និង​ផល​។ នាង​បាន​ភ្ជាប់​ជាមួយ​សុភាសិត​មួយ​ឃ្លា​ថា​” បើ​ទំ​ពក់​មិន​ទៅ ព្នៅ​ក៏​មិន​មក​ដែរ​”​។ មកពី​បុរស​ម្នាក់​ហ្នឹង​ប្រើពាក្យ​មិន​សមរម្យ​មកកាន់​នាង​មុន ទើប​ធ្វើ​ឲ្យ​ពិធី​ការិនី​រូបនេះ​ប្រើពាក្យ​មិន​សមរម្យ​ទៅវិញ​។​

“​ក្នុងនាម​លោក​ជាម​នុស្ស ប្រុស​ម្នាក់ ដែល​ប្រើពាក្យ​មិន​សមរម្យ​មកលើ​នាង​ខ្ញុំ ជា​នារី​ទន់ខ្សោយ ដែល​បាន​ផុស​ប្រមាថ មើលងាយ​ជាទីបំផុត​មកលើ​នាង​ខ្ញុំ ចង់​សួរថា​លោក​មានបំណង​អ្វី​ឲ្យ​ប្រាកដ ខណៈពេលដែល​នាង​ខ្ញុំ មិនបាន​ប្រមាថមើលងាយ​ទៅលើ​រូបលោក សូម្បីតែ​បន្តិច តែ​លោក​បាន​ផុស​ព័ត៌មាន​បំផុសបំផុល​មកលើ​នាង​ខ្ញុំ និង​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​នាង​ខ្ញុំ​”​។ នេះ​បើតាម ហ៊ិ​ន ច័ន្ទ​និ​រ័ត្ន ថ្លែង​បញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​៕

សារ​បកស្រាយ​របស់ ហ៊ិ​ន ច័ន្ទ​និ​រ័ត្ន​

 

សារ​ឆ្លើយឆ្លង ហ៊ិ​ន ច័ន្ទ​និ​រ័ត្ន​ជាមួយ​អ្នកគាំទ្រ​

​អត្ថបទ​៖ Sabay