ហ៊ូ​ហ្គោ ឡ័​រី​ស ប្រឈម​នឹង​ការបាត់បង់​តំណែង​ប្រធាន​ក្រុម​

899

អ្នកចាំទី ហ៊ូ​ហ្គោ ឡ័​រី​ស (Hogo Lloris) កំពុងតែ​ប្រឹងប្រែង​សង្គ្រោះ​តំណែង​ប្រធាន​ក្រុម​របស់ខ្លួន បន្ទាប់ពី​ព័ត៌មាន​លម្អិត​ស្តីពី​ការឃាត់ខ្លួន​ពេល​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​រប​ស់​កីឡាករ​រូបនេះ​ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​។​
​ ​
​ឡ័​រី​ស ដែលជា​ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង​អំឡុងពេល​ប្រកួត​វើ​ល​ខាប់​កាលពីដើម​រដូវក្តៅ​នេះ នឹងត្រូវ​ក្លឹប​របស់ខ្លួន​ពិន័យ​ជា​ប្រាក់​៣០០.០០០​ផោន គឺ​ស្មើនឹង​ប្រាក់​ឈ្នួល​ពីរ​សប្តាហ៍​បន្ទាប់ពីរ​ក ឃើញ​កំហុស​។​

​តុលាការ Westminster Crown បើកសវនាការ​លើករ​ណី​របស់ ឡ័​រី​ស ដែល​សារភាពថា បាន​បើកបរ​លើស​ល្បឿន​កំណត់​ពីរដង​។ តុលាការ​បញ្ជាក់ថា កីឡាករ​រូបនេះ​ស្ថិតក្នុង​ស្ថានភាព ស្រវឹង​ខ្លាំង​រហូតដល់​ត្រូវគេ​ជួយ​គ្រាហ៍​ចេញពី​រថយន្ត ថែមទាំង​និយាយ​មិន​ច្បាស់​ហើយ​ឈរ មិន​នឹង​ដែរ​។​
​ ​
​ឡ័​រី​ស បើកបរ​កាត់​ភ្លើងស្តុប​ក្រហម​និង​រេ​ចង្កូត​ទៅរក​រថយន្ត​ដែល​ចត​ស្ងៀម​ស្របពេល​ប៉ូលិស ដែល​បញ្ឈប់​កីឡាករ​រូបនេះ​រកឃើញ​កម្អួត​នៅលើ​រថយន្ត Porsche របស់ ឡ័​រី​ស ។​
​ ​
​សំណាង​ណាស់​ដែល ឡ័​រី​ស មិនបាន​បង្ក​ការខូចខាត​ទៅលើ​រថយន្ត​និង​អ្នកដំណើរ​ផ្សេងទៀត ប៉ុន្តែ​សកម្មភាព​នេះ​បានធ្វើ​ឲ្យ​ជីវិត​ខ្លួនឯង​និង​អ្នកដំណើរ​ផ្សេងទៀត​ប្រឈម​នឹង​គ្រោះថ្នាក់​។​
​ ​
​នៅពេលនេះ ក្លិប​ស្ពឺរ​( Spurs) នឹង​សម្រេច​ថា តើ​ត្រូវ​រក្សា​តំណែង​ប្រធាន​ក្រុម​របស់ ឡ័​រី​ស ទៀត​ឬ​យ៉ាងណា​។​
​ ​
​ក្លឹប​បាន​ពិន័យ​៦​ដង​ច្រើនជាង​ទឹកប្រាក់ ៥០.០០០​ផោន​ដែល​តុលាការ​ពិន័យ ឡ័​រី​ស​។ តុលាការ​ក៏ បាន​ហាមឃាត់ ឡ័​រី​ស មិន​ឲ្យ​បើកបរ​រយៈពេល​២០​ខែ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​អ្នកចាំទី ហ៊ូ​ហ្គោ ឡ័​រី​ស (Hugo Lloris)