ហ៊ូ​ហ្គោ ឡ័​រី​ស អាច​បាត់បង់​តំណែង​ប្រធាន​ក្រុម​បន្ទាប់ពី​ត្រូវ​ឃាត់ខ្លួន​ដោយសារ​បើកបរក្នុងស្ថានភាព​ស្រវឹង​

732
ចែករម្លែក

​អ្នកចាំទី ហ៊ូ​ហ្គោ ឡ័​រី​ស (Hugo Lloris) អាច​នឹងត្រូវ​ដកតំណែង​ប្រធាន​ក្រុម​Tottenham ចេញ​វិញ បន្ទាប់ពី​ជើងឯក​វើ​ល​ខាប់​រូបនេះ ត្រូវបាន​ចាប់ខ្លួន​នៅ​ម៉ោង​២:២០​រំលងអធ្រាត្រ នៅ​កណ្តាល​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​សុក្រ​និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​។​
​ ​
​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ ជា​ប្រធាន​ក្រុម​បារាំង​លើក​ពាន​វើ​ល​ខាប់​កាលពី​រដូវក្តៅ​ត្រូវបានធ្វើ តេស្ត​រកឃើញ​ជាតិ​អាល់កុល​លើស​កម្រិត បន្ទាប់ពី​ប៉ូលិស​បញ្ជា​ឲ្យ​អែប​ខាង​រថយន្ត​នៅក្បែរ Baker Street ។​
​ ​
​កីឡាករ​ក្លិប ស្ពឺរ​(Spurs) រូបនេះ បាន​ចំណាយពេល​កម្សាន្ត​ពេល​រាត្រី​ជាមួយ​មិត្ត​រួម​ជាតិ ឡូ​រិ​ន កូ​ស៊ី​ល​នី (Laurent Koscielny) កីឡាករ​របស់​ក្លិប អា​សេណ​ល​(Arsenal) និង​ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ (Olivier Giroud) របស់​ឆេ​ល​ស៊ី​នៅ​ភោជនីយដ្ឋាន​និង​រង្គសាល​មួយកន្លែង​។​
​ ​
​បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន ឡូរី​ស ដែលមាន​ប្រាក់​ឈ្នួល ១៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ត្រូវបាន​នាំខ្លួន​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​។ គេ​ជឿថា ឡ័​រិ​ស ត្រូវបាន​ឃុំខ្លួន​រយៈពេល​៧​ម៉ោង មុនពេល​ចោទប្រកាន់​ជា​ផ្លូវការ​និង​ដោះលែង​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយនឹង​បង្ហាញមុខ នៅ​តុលាការ​នៅ​ខែក្រោយ​។​
​ ​
​គេ​ជឿថា ក្លឹប Spurs មិន​សប្បាយចិត្ត​ទេ​ខណៈ​ពួកគេ​ត្រៀម​សម្រាប់​ជំនួប​ជាមួយ ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​ថ្ងៃ​ច័ន្ទ ដោយសារតែ ឡ័​រី​ស ខកខាន​មិនបាន​ចូលរួម​ការហ្វឹកហាត់​កាលពី​ថ្ងៃ​សុក្រ​។​
​ ​
​ទោះបីជា​យ៉ាងណា អ្នកចាំទី​រូបនេះ​ស្ថិតក្នុង​ក្រុម​ជម្រើស​សម្រាប់​ជំនួប​នៅ​ពហុ​កីឡដ្ឋាន Old Trafford ប៉ុន្តែ​នៅពេលនេះ​ត្រូវតែ​ធ្វើ​ឲ្យ​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ជឿជាក់ថា ខ្លួន​អាច​រក្សា​តំណែង​ប្រធាន​ក្រុម​របស់ Tottenham បាន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​អ្នកចាំទី ហ៊ូ​ហ្គោ ឡ័​រី​ស (Hugo Lloris)
#