ហ៊ែ​ន​រិ​ក ឃី​តា​រី​យ៉ាន បង្ហើប​ប្រាប់​ពី​វិធីសាស្ត្រ​ដឹកនាំ​របស់លោក អ៊ូ​ណៃ អេ​មឺ​រី​

814
ចែករម្លែក

គ្រូបង្វឹក​ថ្មី​របស់​ក្រុម​អា​សេណ​ល​( Arsenal) បាន​មើលឃើញ​ក្រុម​របស់លោក​ចាញ់​ពីរ​ប្រកួត ដំបូង នៅ​រដូវ​កាល​ថ្មី​នេះ ដោយ​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​ឆេ​ល​ស៊ី ហើយ​កីឡាករ ហ៊ែ​រិ​ក ឃី​តា​រី​យ៉ាន (Henrikh Mkhitaryan) បាន​បញ្ចេញយោបល់​ជុំវិញ​វិធី​សា​ស្រ​របស់លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) នៅ​ក្លិប Arsenal ។

​គ្រូបង្វឹក​ថ្មី​រូបនេះ​បាន​រង​ការរិះគន់​ពី​ដំណោះស្រាយ បន្ទាប់ពី​ចាញ់​ពី​ប្រកួត​នៅ​រដូវ​កាល​ថ្មី​នេះ​។ លោក អេ​មឺ​រី ត្រូវបាន​ទទូច​ឲ្យ​សម្រប​ទម្រង់​លេង​របស់លោក​ជាមួយ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ ឃី​តា​រី​យ៉ាន ដែល​រកបាន​គ្រាប់​បាល់​នៅ​ពហុកីឡាដ្ឋាន Stamford Bridge អះអាងថា វា​នឹង​ប្រើពេល​វេលា​យូរ​ទៀត​។

​កីឡាករ​អាល់​ម៉េ​នី​រូបនេះ​បាន​បង្ហើប​ប្រាប់​ពីអ្វី​ដែល​លោក អេ​មឺ​រី បាន​កែប្រែ​នៅ​ពហុ​កីឡដ្ឋាន Emirates ចាប់តាំងពី​លោក អេ​មឺ​រី ចូល​ជំនួស អា​សេន វែង​ហ្គើ​។

​ឃី​តា​រី​យ៉ាន បាន​និយាយថា “​យើង​ត្រូវតែ​បន្តធ្វើ​ការងារ​ពីព្រោះ​យើង​មាន​អ្នកចាត់ការ​ថ្មី ទស្សន​ថ្មី និង​ចង់​លេង​តាមរបៀប​ថ្មី​ខុសពី​លោក វែង​ហ្គើ​។ គាត់​ចង់​លេង​តាមរបៀប​គ្របដណ្តប់​លើ​ការ ប្រកួត ហើយ​នោះ​គឺជា​អ្វីដែល​យើង​កំពុង​ធ្វើ​។ យើង​មិនមែន​គ្រាន់តែ​ទាត់​បាល់ ចោល​ទេ​”​។

​ឃី​តា​រី​យ៉ាន បន្តថា “​វា​មិន​ងាយស្រួល​ទេ ប៉ុន្តែ​យើង​កំពុង​ព្យាយាម​សម្រេច​ការងារ​នេះ និង​ធ្វើ​អ្វីដែល​គ្រូបង្វឹក​ចង់បាន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​កីឡាករ ហ៊ែ​រិ​ក ឃី​តា​រី​យ៉ាន (Henrikh Mkhitaryan)