ហ៊ែ​រី ខេន ចង់​ក្លាយជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​លើ​លោក​

214

​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane) បាន​និយាយថា ខ្លួន​ចង់​ក្លាយជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ពិភពលោក ហើយ​ជឿថា ខ្លួន​អាចធ្វើ​បាន​នៅ​ក្លឹប Tottenham ។​
​ ​
​ខេន មាន​ទម្រង់​លេង​ល្អ​មែនទែន​ជាមួយ​ក្លឹប Spurs នៅ​រដូវ​កាល​នេះ ដោយ​រកបាន​១៣​គ្រាប់​នៅក្នុង​១២​ប្រកួត​។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ចេញពី​ក្លឹប Tottenham ស្របពេល Real Madrid គឺជា​ក្លឹប​ដែល​ចាប់អារម្មណ៍​ចង់បាន​កីឡាករ​រូបនេះ​។​
​ ​
​ប៉ុន្តែ ខេន ដែល​នៅជាប់​កិច្ចសន្យា​ជាមួយ​ក្លឹប Spurs ដល់​រដូវក្តៅ​ឆ្នាំ​២០២២​នោះ ជឿថា អ្វីៗ​បាន​ត្រៀម រួចរាល់​ហើយ​សម្រាប់​ខ្លួន ជាពិសេស​ក្រោម​ការដឹកនាំ​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ។​
​ ​
​នៅពេល​សួរនាំ​អំពី​ពិធី​ប្រគល់​ពាន FIFA Football Awards ក្នុង​ទីក្រុង​ឡុង​ដ៍ ខេន បាន​និយាយថា “​លើក​ពាន និង​ក្លាយជា​កីឡាករ ក្រុម​ឆ្នើម​ក្នុង​ពិភពលោក និង​កីឡាករ​ឆ្នើម​ក្នុង​ពិភពលោក​”​។​
​ ​
​ខេន បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ថា ទទួលបាន​ការរៀបចំ​ដ៏​អស្ចារ្យ មាន​គ្រូបង្វឹក​ដ៏​ឆ្នើម​និង​ក្រុម​ដ៏​ល្អ​។ ខ្ញុំ​ត្រៀមខ្លួន​បោះជំហាន​ទៅមុខ​”​។​
​ ​
​លោក ឌី​អេ​ហ្គោ ម៉ា​រ៉ា​ដូ​ណា (Diego Maradona) អតីត​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់ ទីន​បាន​ក្លាយជា​មនុស្ស​ថ្មី បំផុត​ដែល​ផ្តល់​ការកោតសរសើរ​ចំពោះ​ទម្រង់​លេង​របស់ ខេន កាលពី​ថ្ងៃអាទិត្យ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ហ៊ែ​រី ខេន (Harry Kane)