ហ៊ែ​រី ខេន ជាប់​ជា​កីឡាករ​ដែលមាន​តម្លៃ​ផ្ទេរ​ខ្ពស់បំផុត​ក្នុង​ពិភពលោក​

1132
ចែករម្លែក

ហ៊ែ​រី ខេន (Harry Kane) ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត ក្នុង​ពិភពលោក​ស្របពេល នី​ម៉ា (Neymar) ឈរ​នៅ​លេខ​រៀង​ទី​២ ហើយ គី​លៀន អឹម​បា​ប៉េ (Kylian Mbappe) ឈរ​នៅ​លេខ​រៀង​ទី​៣​។​
​ ​
​ខ្សែប្រយុទ្ធ​អង់គ្លេស​របស់​ក្លិប តូ​តិ​ន​ហេម​(Tottenham) រូបនេះ​មានតម្លៃ​រហូតដល់​១៧៦ លាន​ផោន​។ ចំណែក​ខ្សែប្រយុទ្ធ នី​ម៉ា មានតម្លៃ​១៧១​លាន​ផោន ចំណែក អឹម​បា​ប៉េ មានតម្លៃ​១៦៣​លាន​ផោន​។​
​ ​
​លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) របស់​ក្លិប​បា​សេស​ឡូ​ណា​( Barcelona) មានតម្លៃ​ខ្លួន ១៦១​លាន​ផោន ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) របស់​ក្លឹប Liverpool មានតម្លៃ​ខ្លួន ១៥០​លាន​ផោន ហើយ ដេ​ឡេ អា​លី (Dele Alli) របស់​ក្លិប​ស្ពឺរ​( Spurs) មានតម្លៃ​ខ្លួន ១៤៩,៨​លាន​ផោន​បន្តបន្ទាប់​គ្នា​។​
​ ​
​ខេ​វីន ដឺ​ប្រា​ញ់ (Kevin De Bruyne) របស់​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ឈរ​នៅ​លេខ​រៀង​ទី​៧​មានតម្លៃ ១៤៦​លាន​ផោន​។ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) របស់​ក្លឹប Atletico Madrid ឈរ​នៅ​លេខ​រៀង​ទី​៨ មានតម្លៃ​១៤៤,១​លាន​ផោន ចំណែក ប៉ាវ​ឡូ ឌី​បា​ឡា (Baulo Dybala) របស់​ក្លិប ជូ​វិនទុ​ស​(Juventus )​ឈរ​នៅ​លេខ​រៀង​ទី​៩​មានតម្លៃ​១៤៣.៩​លាន​ផោន​។​
​ ​
​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ឈរ​នៅ លេខ​រៀង​ទី​១០ មានតម្លៃ​១៤៣.២​លាន​ផោន​។​
​ ​
​ចំណែក​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) របស់​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid )​ឈរ​នៅ​លេខ​រៀង​ទី​២៤ មានតម្លៃ​ខ្លួន​៩១​លាន​ផោន ហើយ​កីឡាករ​រូបនេះ​មាន​វ័យ ៣៣​ឆ្នាំ​៕ ប្រែសម្រួល: ពិសិដ្ឋ

​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane)