ហ៊ែ​រី ខេន អាច​នឹង​ចាក​ចេញពី​ក្លិប ថូ​តិ​ន​ហែម​(Tottenham) ដោយសារតែ​ឃើញ​ភាពជោគជ័យ​របស់ ហ្គា​រ៉េត បេ​ល​

140

​រ៉ា​យ​អាន់ ហ្គី​ក (Ryan Giggs) ជឿថា ជោគជ័យ​របស់ ហ្គា​រ៉េត បេ​ល (Gareth Bale) នៅ​ក្លិប រៀល​ម៉ា​ឌ្រី​ត​(Real Madrid) អាច​អូសទាញ​ឲ្យ ហ៊ែ​រី ខេន (Harry Kane) ចាក​ចេញពី​ក្លិប ថូ​តិ​ន​ហែម ( Tottenham) ។​
​ ​
​បេ​ល បាន​លើក​ពាន​ឆេ​ម​ពាន​លី​ក​បី​លើក ចាប់តាំងពី​ចាកចេញ​ពី​ទីក្រុង​ឡុង​ដ៍​ទៅ​ចូលរួម​ជាមួយ​ក្លឹប យក្ស​អេ​ស្ប៉ា​ញ​ព្រមទាំង​លើក​ពាន La Liga និង​ពាន Copa del Rey ។​
​ ​
​ខេន ត្រូវបាន​គេ​បន្ត​ភ្ជាប់​ទៅនឹង​ការចាកចេញ​ពី​ក្លិប​ស្ពឺរ​( Spurs) បន្ទាប់ពី​កសាង​ខ្លួន​ជា​ខ្សែប្រយុទ្ធ​ឆ្នើម ម្នាក់​ក្នុងចំណោម​ខ្សែប្រយុទ្ធ​ឆ្នើម​នៅ​តំបន់​អឺរ៉ុប​។​
​ ​
​ខេន នាំ​មុខជា​កីឡាករ​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ជាថ្មីទៀត​នៅ​រដូវ កាល​នេះហើយ​រកបាន​គ្រាប់​បាល់​ស្មើ​ជាមួយ​ក្រុម​ហង្ស​ក្រហម លី​វឺ​ភូ​ល​(Liverpool) កាលពី​ចុង​សប្តាហ៍​។​
​ ​
​ហ្គី​ក ជា​មិត្ត​រួម​ជាតិ​ជឿថា ខេន ប្រហែលជា​សំឡឹង​មើលទៅ​ក្រៅប្រទេស នៅពេល​កីឡាករ​រូបនេះ ចង់​ចាក​ចេញពី​ក្លឹប​វ័យ​កុមារ​។​
​ ​
​ហ្គី​ក បាន​និយាយថា “​នៅពេល​កីឡាករ​ម្នាក់​ទៅ​ចូលរួម​ជាមួយ​ក្រុម​មួយ​ដែលមាន​ការប្រកួតប្រជែង ក្នុង​លី​ក​និង​ដណ្តើមពាន កីឡាករ​រូបនេះ​នឹង​ឈានឡើង​មួយកម្រិត​ទៀត​”​។​
​ ​
​ហ្គី​ក បាន​និយាយថា “​ខេន ប្រហែលជា​សម្លឹងមើល​ក្លឹប​នៅ​បរទេស ហើយ​ប្រហែលជា​ឃើញ​អ្វីដែល ហ្គា​រ៉េត បេ​ល សម្រេចបាន​ដូចជា​លើក​ពាន​ឆេ​ម​ពាន​លី​ក​៣​លើក​ជាមួយ Real Madrid”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane)