ហ៊ែ​រី ម៉ា​ក្វា​អ័​រ រំពឹងថា នឹង​ចាក​ចេញពី លី​សេ​ស្ទ័ មក​ចូលរួម​ជាមួយ​យូ​ណាយ​ធី​ត​

839
ចែករម្លែក

​ខ្សែការពារ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) ជឿជាក់ថា ខ្លួន​នឹង​ផ្ទេរ​ទៅ​ពហុ​កីឡដ្ឋាន Old Trafford នៅ​ពីរ​សប្តាហ៍​ទៀត ប៉ុន្តែ​ខ្សៃ​ការពារ​ជាច្រើន​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត មាន​ភាពស្ទាក់ស្ទើរ​មិន​ចង់​បើកផ្លូវ​ទេ​។​

​ម៉ា​ក្វា​យ​អ័​រ គឺជា​ខ្សែការពារ​កណ្តាល​ជម្រើសជាតិ​អង់គ្លេស​ដែល​នាំមុខគេ​នៅលើ​តារាង​គោលដៅ ផ្ទេរ​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) នៅ​រដូវក្តៅ​នេះ ស្របពេល​យូ​ណាយ​ធី​ត​ត្រៀម ខ្លួន ចំណាយ​ប្រាក់​៦៥​លាន​ផោន ដើម្បី​នាំយក​កីឡាករ​រូបនេះ​។​

​ទោះបីជា​យ៉ាង ក្លិប លី​សេ​ស្ទ័​រ​(Leicester City) អាច​នឹង​ទាមទារ​ច្រើនជាង​នេះ​សម្រាប់​កីឡាករ ដែល​ពួកគេ​ធ្លាប់​ចំណាយ​ត្រឹម​១៧​លាន​ផោន ដើម្បី​នាំយក​ពី​ក្លិប ហាល់ ស៊ី​ធី​( Hull City) កាល​ពីមួយ​ឆ្នាំមុន​។​

​ហើយ​ក្លិប​យូ​ណាយ​ធី​ត​បាន​ប្រា​ប់លោក ម៉ូ​រី​ញ៉ូ ថា ត្រូវតែ​លក់​ខ្សែការពារ​ម្នាក់​ក្នុងចំណោម​ខ្សែ ការពារ​កណ្តាល​៥​នាក់ ដើម្បី​បើកផ្លូវ​សម្រាប់​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​។​
​ ​
​ខ្សែការពារ​អា​ហ្ស​ង់​ទីន រ៉ូ​ចូ (Rojo) ដែល​វិលត្រឡប់​ពី​លំហែកាយ​កាលពី​ថ្ងៃ​ពុធ​នោះ បាន​ទាក់ ទាញ​ចំណាប់​ពី​ក្លឹប​ជាច្រើន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​មាន​ភាពស្ទាក់ស្ទើរ​មិន​ចង់​ចាកចេញ បន្ទាប់ពី​ចុះកិច្ចសន្យា​ថ្មី​កាលពី​ខែមីនា​។​
​ ​
​ចូ​ន (Joses) និង លីន​ដេ​ឡូ​ហ្វ (Lindelof) នៅ​មិនទាន់​វិលត្រឡប់​មកវិញ​ទេ បន្ទាប់ពី ព្រឹត្តិការណ៍​វើ​ល​ខាប់ ស្របពេល ស្ម​លិ​ង (Smalling) អះអាងថា គ្មាន​បំណង​ចូលរួម​ផងដែរ​។
​ ​
​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស បានជ្រើសរើស ម៉ា​ក្វា​យ​អ័​រ ជាជាង​ជ្រើសរើស ស្ម​លិ​ង សម្រាប់​ក្រុម​ជម្រើសជាតិ​វើ​ល​ខាប់ ដោយសារតែ​កីឡាករ​រូបនេះ​មាន​សមត្ថភាព​លេង​ល្អ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire)