ហ្គា​ប្រ៊ី​ល ជេ​ស៊ុ​ស ច្រានចោល​កិច្ចសន្យា​ថ្មី​ដែលមាន​ប្រាប់​ឈ្នួល​៩០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​

1058
ចែករម្លែក

​ហ្គា​ប្រ៊ី​ល ជេ​ស៊ូ​ស (Gabriel Jesus) ត្រៀម​ពន្យារពេល​ចរចា​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ដោយ​រង់ចាំ​រហូតដល់​រដូវក្តៅ បន្ទាប់ពី​ច្រានចោល​កញ្ចប់​ប្រាក់​ឈ្នួល ៩០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ហៀបនឹង​ចុះ​កិច្ចព្រមព្រៀង​មុន​ថ្ងៃបុណ្យ​ណូអែល​ប៉ុន្តែ​ការពិភាក្សា គ្មាន​ការវិវឌ្ឍ​ទៅមុខ​ដែល​បាន​រំពឹងទុក​។​
​ ​
​ជេ​ស៊ូ​ស ដែល​រកបាន​ប្រាក់​ឈ្នួល​៦៥.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​នៅ​ពហុកីឡាដ្ឋាន Etihad Stadium ស្ថិតក្នុង​ការចរចា​ព​ន្យា​រ​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២៣​។​
​ ​
​ទោះបីជា​យ៉ាងណា គេ​ជឿថា កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​បាន​បដិសេធ​សំណើ​របស់​ស៊ី​ធី​ដែល​ត្រៀម ផ្តល់ប្រាក់​ឈ្នួល​៩០.០០០​ផោន ស្របពេល​តំណាង​របស់​កីឡាករ​រូបនេះ​ជឿថា កីឡាករ​រូបនេះ គួរ​ទទួលបាន​ប្រាក់​ឈ្នួល​ច្រើនជាង ១០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
​គេ​រំពឹងថា នឹងមាន​ការសម្របសម្រួល​មួយ ហើយ ជេ​ស៊ូ​ស នឹង​បន្ត​អនាគត​យូរអង្វែង ជាមួយ​ក្លឹប​នេះ​។​
​ ​
​ស៊ី​ធី មាន​អារម្មណ៍​ថា ជេ​ស៊ូ​ស ស័ក្តិសម​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់​បន្ទាប់ពី​ការចាប់ផ្តើម បានល្អ នៅ​អង់គ្លេស​។​
​ ​
​អតីត​ខ្សែប្រយុទ្ធ​ក្លឹប Palmeiras រូបនេះ​មាន​អារម្មណ៍​ថា ក្បាលជង្គង់​មិនទាន់​ជា​១០០​ភាគរយ ហើយ​ថ្មីៗ​នេះ​សារភាពថា មាន​អារម្មណ៍​ឈឺចាប់​ដោយសារ​បញ្ហា​របួស​។​
​ ​
​ជេ​ស៊ូ​ស មិនទាន់​ទទួលបាន​ឱកាស​បង្ហាញមុខ​នៅ​ក្រុម​ជម្រើស​១១​នាក់​ដំបូង​របស់​ស៊ី​ធី​នៅឡើយ​ទេ ដោយ សឺ​ជី​អូ អា​ក្វេ​រ៉ូ (Sergio Aguero) បំពេញ​តួនាទី​នៅ​តំបន់​ប្រយុទ្ធ​អំឡុងពេល​ប្រកួត ឈ្នះ​ក្រុម Arsenal និង​ក្រុម​ឆេ​ល​ស៊ី​។​
​ ​
​គេ​ជឿថា ជេ​ស៊ុ​ស កំពុង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការលើក​ពាន​ជើងឯក និង​បោះជំហាន ទៅមុខ​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​និង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការប្រកួត​វើ​ល​ខាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ ហ្គា​ប្រ៊ី​ល ជេ​ស៊ូ​ស (Gabriel Jesus)