ហ្គា​ព្រី​ល យ៉េ​ស៊ូ​ស របួស​សរសៃពួរ​ក្បាលជង្គង់ អវត្តមាន ៦ សប្តាហ៍​សម្រាប់ Man City

264

​ក្រុម​មេឃ​ខៀវ Manchester City បាន​បញ្ជាក់ថា កីឡាករ ហ្គ្រា​ព្រី​ល យ៉េ​ស៊ូ​ស បាន​ខូច​សរសៃពួរ​ក្បាលជង្គង់​ខាងឆ្វេង ពេល​ប្រកួត​ជាមួយ Crystal Palace ប៉ុន្តែ​មិន​តម្រូវឱ្យធ្វើ​ការវះកាត់​ទេ​។

​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ចាក​ចេញពី​ទីលាន​ទាំង​ទឹកភ្នែក​អំឡុង​ការប្រកួត​សូន្យ​ស្មើ​របស់ City នៅ​ទឹកដី Selhurst Park កាលពី​ថ្ងៃអាទិត្យ​ទី​៣១​ធ្នូ​។ កីឡាករ​រូបនេះ​រំពឹង​អវត្តមាន​យ៉ាងតិច ៦ សប្តាហ៍ ទោះបី​បុគ្គលិក​ពេទ្យ​របស់​ក្លិប​នឹងធ្វើ​ការវាយតម្លៃ​ស្ថានភាព​គាត់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ក៏ដោយ​។

​របួស​របស់​យ៉េ​ស៊ូ​ស​គឺជា​ឧបសគ្គ​មួយ​សម្រាប់​ក្រុម​នាំមុខ​លើ​កំពូល​តារាង Premier League មួយ​នេះ ដែល​ប្រហែលជា​ត្រូវ​ពិចារណា​ទិញយក​កីឡាករ អា​ឡិច​ស៊ី​ស សាន់​ឆេស របស់ Arsenal នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខែមករា​នេះ ជាជាង​រង់ចាំ​រហូតដល់​ខ្សែប្រយុទ្ធ​ស៊ី​លី​រូបនេះ​ផុត​កុងត្រា​គ្មាន​តម្លៃ​ខ្លួន​នៅ​ចុងរដូវ​កាល​នេះ​៕ ដោយ៖ កញ្ញាដាលីស

ហ្គ្រា​ព្រី​ល យ៉េ​ស៊ូ​ស នឹង​អវត្តមាន​យ៉ាងតិច ៦ សប្តាហ៍​ដោយសារ​របួស​សរសៃពួ​រ​ក្បាលជង្គង់