ហ្គា​រ៉េត បេ​ល គ្រោង​បញ្ចប់​អាជីព​នៅ រៀល ម៉ា​ឌ្រី​ត ដោយ​ផ្ទេរ ទៅលេង​នៅ​ក្លិប​ចិន​

198
ចែករម្លែក

​ហ្គា​រ៉េត បេ​ល (Gareth Bale) គ្រោង​បញ្ចប់​អាជីព​នៅ​ក្លិប​រៀល ម៉ា​ឌ្រី​ត​( Real Madrid) តាមរយៈ​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លិប​ចិន​។​

​ការចាកចេញ​របស់​កីឡាករ​សញ្ជាតិ​វ៉េ​លវ័យ​៣០​ឆ្នាំ​រូបនេះ​មើលទៅ​ហាក់ដូចជា​របត់​ថ្មី​មួយទៀត​នៅ​ថ្ងៃអាទិត្យ​នេះ ស្របពេល​មានការ​រិះគន់​កាន់តែខ្លាំង​ឡើង​ពី​ភា្ន​ក់​ងារ​ចូ​ណា ថា​ន បា​ណេ​ត (Jonathan Barnett) ចំពោះ​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ។

​លោក បា​ណេ​ត បាន​ហៅ​លោក ហ្ស៊ី​ដាន ជា​មនុស្ស​អាប់យស​បន្ទា​ប់​ពី​គ្រូបង្វឹក​សញ្ជាតិ បារាំង​រូបនេះ​បង្ហើប​ប្រាប់ថា ក្លិប​ត្រៀម​លក់ ហ្គា​រ៉េត បេ​ល ចេញ​។

​លោក បា​ណេ​ត ក៏បាន​ទទួលស្គាល់​ជា​លើកដំបូង​ថា បេ​ល គ្រោង​នឹង​ចាក​ចេញពី អេ​ស្ប៉ា​ញ​។ ប្រភព​ជាច្រើន​បាន​និយាយថា គោលដៅ​ដ៏​ស័ក្តិសម​បំផុត​សម្រាប់ បេ​ល គឺ​ប្រទេស​ចិន​។

​គេ​ជឿថា​ក្លិប​ដែល​ចាប់អារម្មណ៍​និង​អាចឆ្លើយតប​ចំពោះ​ប្រាក់​ឈ្នួល​របស់​បេ​ល ៣៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ គឺ​នៅ​ប្រទេស​ចិន ប៉ុន្តែ​ពួកគេ​មិន​ចង់​ចំណាយ​តម្លៃ ផ្ទេរ​នោះទេ​។ មាន​ព័ត៌មាន​ថា លោក បា​ណេ​ត​បានធ្វើ​ដំណើរ​ទៅ​តំបន់​អាស៊ី​ខាងកើត កាលពី​ខែមិថុនា ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​មួយ​។

​បេ​ល ដែល​នៅជាប់​កិច្ចសន្យា​ដល់​ឆ្នាំ​២០២២ លែង​ក្លាយជា​គោលដៅ​របស់​ក្លឹប​ម៉េ​ន ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ឬ​ក្លិប តូ​តិ​ន​ហេម​(Tottenham )​ហើយ​។

​ទោះបីជា​យ៉ាងណា ក្លិប Shanghai Shenhua របស់​ចិន​នៅ​ក្របខ័ណ្ឌ Chinese Super League មានបំណង​ឆ្លើយតប​នឹង​ប្រាក់​ឈ្នួល​របស់ បេ​ល ស្របពេល​ជាមួយគ្នា​នោះដែរ មាន​ក្លិប Jiangsu Suning និង Beijing Guoan ក៏​ចាប់អារម្មណ៍​នឹង​កីឡាករ​រូបនេះ​ដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ