ហ្គា​រ៉េត បេ​ល ចាប់ផ្តើម​មាន​ទំនុកចិត្ត​ឡើងវិញ បន្ទាប់ពី​ធ្វើបាន​ល្អជា​មួយក្រុម​ជម្រើសជាតិ​

102
ចែករម្លែក

​កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale) សារភាពថា ខ្លួន​បាន​ធ្លាក់​ទម្រង់​លេង​កាលពី​រដូវក្តៅ ប៉ុន្តែ​នៅពេលនេះ​ហាក់ដូចជា​ធ្វើបាន​ល្អជា​ថ្មី ខណៈពេល​កីឡាករ​រូបនេះ​ត្រៀមខ្លួន​បង្ហាញមុខ​តំណាង​ឲ្យ​ក្រុម​ជម្រើសជាតិ​វ៉េ​ល​មួយលើកទៀត​។​

​បេ​ល កំពុង​សម្លឹង​រក​គ្រាប់​បាល់​បន្ថែមទៀត អំឡុង​ការប្រកួត​មិត្តភាព​នៅ​ទីក្រុង​ខា​ឌី​ស បន្ទាប់ពី​ក្រុម​វ៉េ​ល​បាន​បំបាក់​ក្រុម​អា​ហ្សែ​បៃ​ហ្ស​ង់​យ៉ាង​ចាស់ដៃ​។​

​ក្រុម​វ៉េ​ល​បាន​យកឈ្នះ​២-១ កាលពី​ថ្ងៃ​សុក្រដើម្បី​ធ្វើ​ឲ្យ​ក្រុម​របស់លោក រ៉ា​យ​អាន់ ហ្គី​ក (Ryan Giggs) មានសង្ឃឹម​ឡើង​ឡើងទៅ​វគ្គ Euro 2020​។​

​បេ​ល ទើបនឹង​ចាប់​ផ្តើមកសាង​អាជីព​របស់ខ្លួន​ជាថ្មី​នៅ​ខែ​នេះ ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍ បន្ទាប់ពី​ក្លិប រៀល ម៉ា​ឌ្រី​ត ព្យាយាម​លក់​ចេញ​។​

​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zodane) គ្រូបង្វឹក​ក្លិប រៀល​ម៉ា​ឌ្រី​ត បាន​សារភាពថា លោក​ព្យាយាម​ជម្រុះ បេ​ល ចេញ​រហូតដល់​ចប់​រដូវ​កាល​នៅពេល​កីឡាករ​រូបនេះ​គ្មាន​ឱកាស​បង្ហាញមុខ​។​

​ប៉ុន្តែ​បន្ទាប់ពី​ទទួលបាន​កៅអី​ក្នុង​ក្រុម រៀល​ម៉ា​ឌ្រី​ត ពេល ខិតខំ​ប្រឹងប្រែង​ស្តា​ទម្រង់​លេង​ដើម្បី​វិលត្រឡប់​ទៅកាន់​ក្រុម ជម្រើស​ដំបូង​របស់​ក្លិប រៀល និង​រកបាន​ពីរ​គ្រាប់ អំឡុង​ប្រកួត​ជាមួយ​ក្រុម វីឡា​រៀល​(Villarreal) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale
#