ហ្គា​រ៉េត បេ​ល ឆ្អែត​ចិត្ត ហើយ​ចង់​ចាក​ចេញពី​រៀល ម៉ា​ឌ្រី​ត នៅ​រដូវក្តៅ បន្ទាប់ពី​អត់​បាន​លេង​នៅ​ឆេ​ម​ពាន​លី​ក​

102
ចែករម្លែក

ហ្គា​រ៉េត បេ​ល (Gareth Bale) ចង់​ចាក​ចេញពី​ក្លិប​រៀល ម៉ា​ឌ្រី​ត​( Real Madrid) បន្ទាប់ពី​មិន​សប្បាយ​ចិត្តនឹង​ការមិន​រាប់បញ្ចូល​ក្នុងការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។ កាសែត​អេ​ស្ប៉ា​ញ AS អះអាងថា ខ្សែបម្រើ​ស្លាប​វ័យ​៣០​ឆ្នាំ​រូបនេះ​ឆ្អែត​ចិត្ត ហើយ​ចង់​ចាកចេញ​នៅ​រដូវក្តៅ​នេះ​។ បេ​ល​មិន​សប្បាយចិត្ត​បន្ទាប់ពី​ត្រូវបាន​ដកចេញ​ពី​ក្រុម​ជម្រើស​សម្រាប់​ការប្រកួត​ស្មើ​ជាមួយ​ក្រុម ក្លិប ប្រាគ​(Club Brugge) នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​សប្តាហ៍​មុន​។

​បេ​ល មិន​ត្រូវបាន​បញ្ចូល​ក្នុង​ក្រុម​ជម្រើស​របស់ Real Madrid សម្រាប់​ការប្រកួត​ទេ ប៉ុន្តែ​គេ​នៅតែ​ត្រូវការ​កីឡាករ​សញ្ជាតិ​វ៉េ​ល​រូបនេះ​ក្នុងការ​ប្រកួត​។ បេ​ល ដែលមាន​ទំនាក់ទំនង​មិនល្អ​ជាមួយ​គ្រូបង្វឹក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidance) មិន​ត្រូវបាន​រាប់បញ្ចូល​ក្នុងការ​ប្រកួត​ប្រចាំ​សប្តាហ៍ បើទោះបីជា​អាច​លេង​បាន​ក៏ដោយ​។

​វា​មិនមែនជា​លើកដំបូង​ទេ ដែល បេ​ល មិន​ពេញ​ចិត្តនឹង​ច្បាប់ទម្លាប់​របស់​ក្លិប Real Madrid ហើយ បេ​ល បាន​ចាក​ចេញពី​ទីលាន​នៅ​នាទី​៧៨ នៅពេល​ក្រុម Real Madrid ចាញ់​ក្រុម Real Sociedad កាលពី​ខែមករា​នៅ​ដើម​ឆ្នាំនេះ​។

បេ​ល មានឱកាស​តិចតួច ដើម្បី​បង្ហាញ​សមត្ថភាព​ជាមួយ​ក្រុម Real Madrid នៅ​រដូវ​កាល​នេះ បើទោះបីជា​ក្លិប Real មាន​បញ្ហា​របួស​ច្រើន​ក៏ដោយ​។ កាលពី​យប់​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ក្រុម Real Madrid ត្រូវ​ដេញតាម​ពីក្រោយ ដើម្បី​តាម​ស្មើ បន្ទាប់ពី​ត្រូវ​គូប្រកួត​នាំមុខ​មុន​២-០ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ហ្គា​រ៉េត បេ​ល (Gareth Bale)