ហ្គា​រ៉េត ប៊ែ​ល ពន្យារពេល​រៀប​អាពាហ៍ពិពាហ៍ បន្ទាប់ពី​ផ្ទុះ​ភាពវឹកវរ​ក្នុង​គ្រួសារ​ទាំងសងខាង​

262

​តារាបាល់ទាត់ ហ្គា​រ៉េត ប៊ែ​ល បាន​ពន្យារពេល​រៀប​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​ជាមួយ​គូស្នេហ៍​តាំងពី​វ័យ​កុមារភាព ដោយ​បន្ទោស​ទៅលើ “​ភាពវឹកវរ​ក្នុង​គ្រួសារ​”​។​

​តារា​របស់ Real Madrid និង​គូ​ដណ្តឹង នាង អេ​ម​ម៉ា រី​ស​ចូ​ន បានគ្រោង​រៀបចំ​ពិធីមង្គលការ​ពោរពេញ​ដោយ​តារា នៅឯ​ប្រាសាទ​ប្រវត្តិសាស្ត្រ​មួយ​នៅ​ទីក្រុង​ទូ​ស្កា​នី ប្រទេស​អ៊ីតាលី ហើយ​ចង់ឱ្យ​នាង​បេ​យ៉ុ​ន​សេ ធ្វើជា​តារាចម្រៀង​របស់​ពួកគេ​។​

​ប៉ុន្តែ​គូស្នេហ៍​នេះ​បាន​បោះបង់ចោល​នូវ​ថ្ងៃ​ដ៏​ធំ​របស់​ពួកគេ​រហូតដល់​រដូវ​ក្តៅ បន្ទាប់ពី​ឆ្នាំ​ដ៏​វឹកវរ​ដែលមាន​ទាំង​ក្តី​រីករាយ​និង​ការ​ខូចចិត្ត​។​

​អតីត​ជាងកាត់សក់ នាង​អេ​ម​ម៉ា អាយុ ២៦ ឆ្នាំ​ហាក់ដូចជា​សង្ឃឹមថា​ពេលវេលា​បន្ថែមទៀត​នឹង​ផ្តល់ឱកាស​ឱ្យ​នាង​អាច​ព្យាបាល​មុខរបួស​ជាមួយនឹង​ឪពុក​ទើប​រួច​ពី​គុក​របស់​នាង ឈ្មោះ ម៉ា​ទីន រី​ស​ចូ​ន អាយុ ៥៤ ឆ្នាំ​។​

​លោក ម៉ា​ទីន ដែលមាន​កូន​៥​នាក់ បាន​ជាប់គុក ៦ ឆ្នាំ​ពីបទ​ឆបោក​ជា​អន្តរជាតិ​ចំនួន ២ លាន​ផោន (២,៦៣ លាន​ដុល្លារ​) ពី​អ្នកវិនិយោគ​ជុំវិញ​ពិភពលោក​។​

​លោក​ម៉ា​ទីន​បាន​សារភាពថា​មាន​ពិរុទ្ធ​ពីបទ​លាងលុយកខ្វក់​ដែល​គាត់​និង​គូកន​របស់គាត់​បា​នល​ក់​ភាគហ៊ុន​គ្មាន​តម្លៃ​ក្នុងតម្លៃ​អតិផរណា​ខ្ពស់​អស់​រយៈពេល ៣ ឆ្នាំ​។​

​លោក​ម៉ា​ទីន​បាន​ខកខាន​កំណើត​ចៅៗ​ដល់​ទៅ​៣​នាក់​រួមទាំង​កូនស្រី​២​នាក់​របស់​អេ​ម​ម៉ា​ជាមួយ​ប៊ែ​ល គឺ​ចៅស្រី​ឈ្មោះ អាល់​បា វ៉ា​យ​អូ​ឡេ​ត អាយុ ៥ ឆ្នាំ និង ចៅស្រី​ឈ្មោះ ណា​វ៉ា វ៉ា​ឡិន​ទីណា អាយុ ២ ឆ្នាំ​។​

​អេ​ម​ម៉ា​កាន់តែ​បែកបាក់​ខ្លាំង​ជាមួយ​ឪពុក​បង្កើត បន្ទាប់ពី​គាត់​បាន​ផ្លាស់​ទៅ​រស់នៅ​ជាមួយ​នារី​លក់​ផ្កា​ជនជាតិ​រុស្ស៊ី ដែលមាន​អាយុ​ក្មេង​ជាង​គាត់​ពាក់កណ្តាល បន្ទាប់ពី​គាត់​ត្រូវបាន​ដោះលែង​ពី​គុក​នៅ​សហរដ្ឋអាមេរិក​បាន​ប៉ុន្មាន​សប្តាហ៍​។​

​ក្រៅពីនេះ ជីដូន​ជីតា​និង​ម្តាយមីង​របស់​អេ​ម​ម៉ា ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ផងដែរ បន្ទាប់ពី​ប៉ូលិស​រកឃើញ​វ៉ាលិស​ផ្ទុក​លុយ​និង​គ្រឿងញៀន​តម្លៃ​តម្លៃ ១ លាន​ផោន​ក្នុងនោះ​។ ប៉ុន្តែ​ក្រោយមក​ទើប​គេ​ដឹងថា វ៉ាលិស​នោះ​ជា​កម្មសិទ្ធិ​របស់​ជីដូន​មួយ​របស់​អេ​ម​ម៉ា គឺ​នាង អេ​ពី​ហ្វា​នី ឌ្រី​ក ដែលជា​អតីត​តារា​បង្ហាញ​ម៉ូត​ដ៏​ឆើតឆាយ​របស់​វែ​ល​។

​លើសពីនេះ​ទៀត ក៏មាន​ករណី​ស្លាប់​សាច់ញាតិ​ទាំង​ខាង​គ្រួសារ​ប៊ែ​ល និង នាង​អេ​ម​ម៉ា​ផងដែរ​។ បងថ្លៃ​របស់​ប៊ែ​ល​បាន​សម្លាប់ខ្លួន បន្ទាប់ពី​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​ករណី​គាត់​វាយ​កូន​។ ហើយ​ដៃគូ​របស់​ប្អូនស្រី​នាង​អេ​ម​ម៉ា គឺ​លោក អា​ឡិច​សង់​ឌ័​រ វី​លលៀម ត្រូវបាន​ប្រទះឃើញ​ស្លាប់​យ៉ាង​អា​ថ៍កំ​បាំង បន្ទាប់ពី​ប្អូនស្រី​ឈ្មោះ​កា​ទី អាយុ ២៤ ឆ្នាំ ទើប​សម្រាល​បានកូន​ទី​២៕ ដោយ៖ កញ្ញាដាលីស

ប៊ែ​ល​និង​អេ​ម​ម៉ា​ពន្យារពេល​រៀបការ​បន្ទាប់ពី​ជួប​រឿង​រកាំរកូស​ខ្លាំង​ក្នុង​គ្រួសារ​ទាំងសងខាង