ហ្គា​រ៉េត សាវ​ហ្គេ​ត គ្រោង​បញ្ចូល​ខ្សែបម្រើ ជែក វី​ល​ស៊ែរ​ក្នុង​ក្រុម​ជម្រើស​វើ​ល​ខាប់​បើ ទោះបី​ជាមាន​បញ្ហា​របួស​

410

​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) មិនទាន់​បដិសេធ​ក្តីសង្ឃឹម​ចូលរួម​វើ​ល ខាប់​របស់​កីឡាករ ជែក វី​ល​ស៊ែរ (Jack Wilshere) នោះទេ ខណៈពេល​លោក​ត្រៀមខ្លួន ប្រកាស ឈ្មោះ​ក្រុម​ជម្រើស​សម្រាប់​ចូលរួម ព្រឹត្តិការ​វើ​ល​ខាប់​នៅ​ប្រទេស​រុស្ស៊ី ។​
​ ​
​ខ្សែបម្រើ​រូបនេះ គ្រោង​នឹងត្រូវ ដាក់បញ្ចូល​ក្នុង​ក្រុម​ជម្រើស​បណ្តោះអាសន្ន​៣៥​រូប​សម្រាប់ ព្រឹត្តិការណ៍​នេះ ស្របពេល​លោក សាវ​ហ្គេ​ត ក៏​កំពុង ពិចារណា កោះហៅ​កីឡាករ ត្រេ​ន អា​ឡិ​កសាន​ឌ័​រ អា​ណុល (Trent Alexander Arnold) ផងដែរ​។
​ ​
​ក្តី​សង្ឃឹមថា វី​ល​ស៊ែរ នឹងចូលរួម ព្រឹត្តិការណ៍​វើ​ល​ខាប់ ហាក់ដូចជា​បានបញ្ចប់​បន្ទាប់ពី​រង របួស​ក្បាលជង្គង់ ធ្ងន់ធ្ងរ​ដែល​ធ្វើឱ្យ​កីឡាករ​រូបនេះ​ត្រូវ​ដកខ្លួន​ចេញពី​ក្រុម​ជម្រើស​សម្រាប់ ជំនួប​ជាមួយ​ក្រុម​ហូ​ឡង់​និង​អ៊ីតាលី ហើយ​រឿងនេះ​ធ្វើឱ្យមាន​មន្ទិល​ជុំវិញ ស្ថានភាព​សុខភាព របស់​កីឡាករ​រូបនេះ ។​
​ ​
​ប៉ុន្តែ​ទម្រង់​លេង​របស់ វី​ល​ស៊ែរ ចាប់ផ្តើម​ប្រសើរ​ឡើងវិញ​អំឡុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ ហើយ​លោក សាវ ហ្គេ​ត ត្រៀម​បញ្ចូល​ឈ្មោះ​កីឡាករ​រូបនេះ​ក្នុង​ក្រុម​ជម្រើស​បណ្តោះ អាសន្ន​នេះ ដែល​ត្រូវ​ដាក់ជូនទៅ FIFA នៅ​ថ្ងៃ​ត្រឹម ថ្ងៃ​ចន្ទ ។​
​ ​
​កីឡាករ​អា​ឡិ​កសាន​ឌ័​រ អា​ណុល ដែល​ត្រូវបាន​កោះហៅ​មក​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម ឈុត​ធំ អំឡុងពេល​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ លើកចុងក្រោយ​នោះ​កំពុង​ត្រូវបាន​ឃ្លាំ មើល​យ៉ាង​យកចិត្តទុកដាក់ ។​
​ ​
​លោក សាវ​ហ្គេ​ត នឹង​ជ្រើស រើស​ក្រុម​កីឡាករ​២៣​នាក់​ចុងក្រោយ ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​នឹង​ប្រកាស ឈ្មោះ​កីឡាករ​បម្រុង​មួយចំនួន​ក្នុង ករណី​មាន​បញ្ហា​របួស ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ជែក វី​ល​ស៊ែរ