ហ្គា​រ៉េត សាវ​ហ្គេ​ត នឹង​ពិចារណា​ដាក់ ខូ​ន័​រ ខូ​ឌី​ចូល​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នៅ​រដូវ​កាលក្រោយ​

825
ចែករម្លែក

លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស សារភាពថា លោក​នឹង​ពិចារណា​ប្រធាន​ក្រុម Wolves ខូ​ន័​រ ខូ​ឌី (Conor Coady) សម្រាប់​ក្រុម​ជម្រើសជាតិ​ពេញលេញ​នៅ​រដូវ​កាល​ក្រោយ​។

​ខ្សែការពារ ខូ​ឌី បាន​ជួយ​ក្រុម Wolves ក្លាយជា​ជើងឯក​ក្របខណ្ឌ Championship នៅ​រដូវ​កាល​នេះ បន្ទាប់ពី​ធ្វើបាន​ល្អ​ពេញ​មួយ​រដូវ​កាល​ក្រោម​ការដឹកនាំ​របស់លោក Nuno Espirito Santo ។ កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​ដែល​បាន​ផ្ទេរ​ពី​ក្លឹប Huddersfield ចូលរួម​ជាមួយ​ក្រុម Wolves កាលពី​ឆ្នាំ​២០១៥​នោះ បាន​ក្លាយជា​ខ្សែការពារ​ឆ្នើម​ម្នាក់ ក្នុងចំណោម​ខ្សែការពារ​ឆ្នើម​បីនាក់​របស់​ក្លឹប​នេះ​។

​លោក សាវ​ហ្គេ​ត បាន​និយាយថា “​អ្វីៗ​នៅ​រដូវ​កាល​នេះ​គឺ​ល្អ​មែនទែន​សម្រាប់​កីឡាករ​រូបនេះ​។ ខ្ញុំ​បាន​ជួប ខូ​ន័​រ ច្រើនលើក​មកហើយ មុនពេល​ខ្ញុំ​ធ្វើ​ការងារ​ដឹកនាំ​ក្រុម​ជម្រើស​យុវជន ក្រោម​អាយុ​២១​ឆ្នាំ​។

​លោក សាវ​ហ្គេ​ត បន្តថា “​ខ្ញុំ​ធ្លាប់​ដឹកនាំ​ការងារ​អភិ​វ​ឌ្ឌ​កីឡាករ ហើយ ខូ​ន័​រ គឺជា​ផ្នែក​នៃ​ជម្រើស យុវជន​របស់​យើង​។ ខ្ញុំ​ចាំបាន​ថា កីឡាករ​រូបនេះ​ធ្លាប់​ទទួលបាន​ពាន​កាល​លេង​នៅ​ក្រុម​ជម្រើស យុវជន​របស់ Liverpool ។ បុគ្គលិកលក្ខណៈ​និង​ឥរិយាបថ​របស់គាត់​គឺ​អស្ចារ្យ​ណាស់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែការពារ ខូ​ន័​រ ខូ​ឌី (Conor Coady)