ហ្គា​អែល គ្លី​ឈី គ្រោង​ចូលរួម​ជាមួយ​ក្លឹប​តួ​ក​គី បន្ទាប់ពី​ស៊ី​ធី​លែង​ត្រូវការ​

964
ចែករម្លែក

ហ្គា​អែល គ្លី​ឈី (Gael Clichy) គ្រោង​នឹងចូលរួម​ជាមួយ​ក្រុម​តួ​ក​គី Istandbu Basaksehir ។​
​ ​
គ្លី​ឈី កីឡាករ​អន្តរជាតិ​បារាំង​នឹង​ពិនិត្យ​សុខភាព​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ មុនពេល​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ជា​ផ្លូវការ​នៅ​ម៉ោង​២​រសៀល ទី​ដែល​កីឡាករ​រូបនេះ​នឹងត្រូវ​បង្ហាញ​ជា​ផ្លូវការ​។​
​ ​
​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​ដោះលែង គ្លី​ឈី កាលពីដើម​រដូវក្តៅ​នេះ រួម​ជាមួយនឹង​ខ្សែការពារ បា​ការី សា​ញ៉ា (Bacary Sagna) និង ប៉ា​ប្លូ ហ្សា​បា​ឡេ​តា (Pablo Zabeleta) ។​
​ ​
​ក្លឹប​លី​វើ​ភូ​ល​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែការពារ​រូបនេះ ប៉ុន្តែ​លោក យើ​ហ្គេ​ន ក្លប់ បាន​ដកខ្លួន​ចេញពី​ការប្រកួតប្រជែង​នេះ​។ គ្លី​ឈី នឹង​ចូល រួមជាមួយ​កីឡាករ អេ​ល​ហ្សេ​រ៉ូ អេ​លៀ (Eljero Elia) អតីត​ខ្សែបម្រើ​ក្លឹប Southampton និង​ជា​ជម្រើសជាតិ​ហូ​ឡង់​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ក្លឹប Basaksehir ជា​ជើងឯក​រង​របស់​ក្រុម Besiktas នៅ​ក្របខណ្ឌ Super Lig កាលពី​រដូវ​កាល​មុន​។​
​ ​
​ក្លឹប​តួ​ក​គី​នេះ ក៏​កំពុង​ចរចា​លក់​ខ្សែប្រយុទ្ធ​វ័យក្មេង សេន​ហ្គី​ស អ៊ុន​ឌ័​រ (Cengiz Under) ទៅ​ឲ្យ​ក្លឹប​ស៊ី​ធី​វិញ​ផងដែរ​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ហ្គា​អែល គ្លី​ឈី (Gael Clichy)