ហ្គី​ល​បឺ​តូ ស៊ី​ល​វ៉ា​៖ លូ​កាស ត័​រ​រ៉េ​រ៉ា អាច​ក្លាយជា អឹ​ន​ហ្គោ​ឡូ កាន​តេ សម្រាប់ អា​សេណ​ល​

334

​លូ​កាស ត័​រ​រ៉េ​រ៉ា (Lucas Torreira) អាច​ក្លាយជា អឹ​ន​ហ្គោ​ឡូ កាន​តេ (N`Golo Kante) សម្រាប់ Arsenal ។ នេះ​គឺជា​ការយល់ឃើញ​របស់​អតីត​វីរបុរស ហ្គី​ល​បឺ​តូ ស៊ី​ល​វ៉ា (Gilberto Silva) ដែល​ជឿថា កីឡាករ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ​រូបនេះ​អាចមាន​អនាគត​ត្រចះត្រចង់​ជាមួយ អា​សេណ​ល ។​

​ត័​រ​រ៉េ​រ៉ា វ័យ​២២​ឆ្នាំ​ចូលរួម​ជាមួយ​ក្លឹប អា​សេណ​ល ក្នុងតម្លៃ​ផ្ទេរ​២៦​លាន​ផោន អំឡុង​រដូវក្តៅ ដើម្បី​ពង្រឹង​តំបន់​បម្រើ ដែល​ក្លឹប​នេះ​ចង់​ពង្រឹង​ប៉ុន្មាន​រដូវ​កាល​មកហើយ​នោះ​។ ហ្គី​ល​បឺ​តូ ជឿថា ត័​រ​រ៉េ​រ៉ា អាចមាន​ឥទ្ធិពល​ខ្លាំង​នៅ​តំបន់​បម្រើ ដូចជា​កីឡាករ កាន​តេ របស់​ក្លឹប​ឆេ​ល​ស៊ី ដែរ​។​
​ ​
​ហ្គី​ល​បឺ​តូ បាន​និយាយថា “​នៅ​ឆេ​ល​ស៊ី មាន​កាន​តេ ហើយ​គាត់​គឺជា​កីឡាករ​មាឌ​ល្អិត​។ ប៉ុន្តែ​នេះ មិនមែនជា​បញ្ហា​ទេ វា​ស្ថិតនៅលើ​ភាព​ឆ្លាត​វ័យ​ក្នុង​តំណែង​នេះ ស្វែងរក​បាល់​និង​ប​ញ្ចូ​ន​ឲ្យ​បាន ល្អ​និង​បែប​សាមញ្ញ​”​។​
​ ​
​ហ្គី​ល​បឺ​តូ បន្តថា “​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​មិនមែន​ងាយស្រួល​ទេ​។ អ្នក​ត្រូវតែ​ប្រឹងប្រែង ដើម្បី​ក្លាយជា​កីឡាករ​កំពូល​និង​វិ​វ​ឌ្ឍ​ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត​ពី​រដូវ​កាល​មួយ​ទៅ​រដូវ​កាល​មួយ​។ ប៉ុន្តែ ត័​រ​រ៉េ​រ៉ា មាន​សក្កា​នុព​ល​។ យើង​ឃើញបែបនេះ អំឡុង​វើ​ល​ខាប់​ទី​ដែល​កីឡាករ រូបនេះ​បំពេញ​តួនាទី​បានល្អ​សម្រាប់​ក្រុម​អ៊ុយ​រូ​ហ្គា​យ​”​។​

​ត័​រ​រ៉េ​រ៉ា អតីត​កីឡាករ​របស់​ក្លឹប Sampdoria មិនទាន់បាន​ចាប់ផ្តើម​សម្រាប់​ក្រុម​ជម្រើស របស់លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) នៅឡើយ​ទេ ប៉ុន្តែ ហ្គី​ល​បឺ​តូ អតីត​ជើងឯក វើ​ល​ខាប់​ជឿថា បញ្ហា​នៅត្រង់​ពេលវេលា​តែប៉ុណ្ណោះ មុនពេល ត័​រ​រ៉េ​រ៉ា ទទួលបាន​ឱកាស​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ លូ​កាស ត័​រ​រ៉េ​រ៉ា (Lucas Torreira)​