ហ្គែ​រី ខេ​ហ៊ីល​: ការកសាង​ក្រុម​របស់​ឆេ​ល​ស៊ី​អាច​នឹង​ឈានដល់​សម័យកាល​មាស​ដូច​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

659

​ហ្គែ​រី ខេ​ហ៊ីល (Gary Cahill) ជឿថា ដំណើរ​ការកសាង​ក្រុម​ឆេ​ល​ស៊ី​គឺ ស្រដៀង​គ្នា​ទៅនឹង​អ្វីដែល​កើត មាននៅ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត អំឡុង​សម័យ កាល​ដ៏​ជោគជ័យ​។
​ ​
​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​បី​រូប​រួចមក ហើយ​ដូចជា កីឡាករ ធី​ម៉ូ បា​កា​យ៉ូ​កូ (Tiemoue Bakayoko) អែន​តូ​នី​ញ៉ូ រូ​ឌី​ជ័រ (Antonio Rudiger) និង អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ហើយ​គ្រោង​នឹង​ផ្ទេរ​កីឡាករ​យ៉ាងហោចណាស់ បី រូប​បន្ថែមទៀត​មុនពេល​បញ្ចប់​រដូវក្តៅ​នេះ​។​
​ ​
​វត្តមាន​កីឡាករ​ថ្មី​កើតមាន​បន្ទាប់​ក្រុម​ឆេ​ល​ស៊ី​លើក​ពាន​ជា​លើក​ទី​២​ក្នុង​រយៈពេល​បី​ឆ្នាំ​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ គេ​ឃើញ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បន្ត​កសាង​ក្រុម បន្ទាប់ពី​បាត់បង់ កីឡាករ សំខាន់ៗ​មួយចំនួន​។​
​ ​
​ខេ​ហ៊ីល បាន​និយាយថា “​កីឡាករ​ដែល​បាន​ចាក​ចេញពី​ក្លឹប​ឆេ​ល​ស៊ី​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​គឺ​សុទ្ធតែ ជា​កីឡាករ​ល្បីៗ​ក្នុង​វិស័យ​បាល់ទាត់​។ ប៉ុន្តែ​អ្នក​សង្ឃឹមថា អាចបំពេញ​ចន្លោះ​ទាំងនេះ​”​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ខ្សែការពារ​អង់គ្លេស ខេ​ហ៊ីល វ័យ​៣១​ឆ្នាំ​បាន​ដឹកនាំ​ក្រុម​របស់ខ្លួន​សម្រាប់​ការប្រកួត​កម្តៅ​សាច់ដុំ លើក​ទី​២​នៅ​សិង្ហ​បុរី ជាមួយ​ក្រុម Bayern Munich ។
​ ​
​ឆេ​ល​ស៊ី​បាន​យកឈ្នះ​ក្រុម​អា​សេណ​ល​៣-០ ដោយ​ងាយស្រួល អំឡុងពេល​ប្រកួត​នៅ​ប៉េកាំង កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) និង​កីឡាករ​ក្រុម Chelsea