ហ្គែ​រី ណេ​វី​លៈ លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ ត្រូវតែ​ធ្វើការ​សម្រេចចិត្ត​ជុំវិញ អនាគត​របស់ រ៉ូ​ម៉េ​លូ លូ​កា​គុ​

275
ចែករម្លែក

​ហ៊ែ្គ​រី ណេ​វី​ល (Gary Neville) មាន​ចម្ងល់​ជុំវិញ​សមត្ថភាព​របស់​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) និង​បាន​អះអាងថា ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹងត្រូវ ធ្វើការ​សម្រេច​ចិត្តធំ​មួយ​នៅ​រដូវក្តៅ​នេះ ទាក់ទិន​នឹង​អនាគត​ខ្សែប្រយុទ្ធ​រូបនេះ​។​

លូ​កា​គុ បានបង្ហាញ​មុខ​ពេញលេញ​ក្នុងការ​ប្រកួត​ស្មើ ១-១ ជាមួយ​ក្រុម​ឆេ​ល​ស៊ីក្នុង ទឹកដី​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ស្របពេល ណេ​វី​ល បាន​កោតសរសើរ​ទម្រ​ង់​លេង របស់​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ ប៉ុន្តែ​លោក​បាន​អះអាងថា​លោក​គ្មាន​ភាព​អាណិត អាសូរ​ចំពោះ​កីឡាករ​ដែលមាន​កម្លាំង​មិន​ដល់​នោះទេ​។​
​ ​
​ណេ​វី​ល បាន​និយាយថា “​លូ​កា​គុ គឺជា​កីឡាករ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​ខ្ញុំ​។ អ្នកទស្សនា​ការលេងរ​បស់​គាត់​២៥​នាទី​នៅថ្ងៃនេះ ហើយ​គាត់​មើលទៅ​ដូចជា​អស្ចារ្យ មែនទែន​។ បន្ទាប់មក គាត់​ធ្វើ​សកម្មភាព​រត់​យ៉ាង​ឆ្ងាយ​មួយ ហើយ​មើលទៅ​ដូចជា​អស់ កម្លាំង​តែម្តង​”​។
​ ​
ណេ​វី​ល បន្តថា “​គាត់​គឺជា​កីឡាករ​អស្ចារ្យ​នៅថ្ងៃនេះ ប៉ុន្តែ​ក្រោយមក គាត់​អស់កម្លាំង រលីង បន្ទាប់ពី​ធ្វើ​សកម្មភាព​រត់​ខ្លាំងក្លា​មួយ​លើក​ឬ​ពីរលើក​។ កីឡាករ​រូបនេះ គឺជា​ការ សម្រេចចិត្ត​ដ៏​ធំ​មួយ​។ ខ្ញុំ​គ្មាន​ការអាណិតអាសូរ​ចំពោះ​កីឡាករ​រូប​ណា​ដែលមាន​ក​ម្មាំ​ង មិន​ដល់​ក្នុងឋានៈ​ជា​កីឡាករ​អាជីព​នោះទេ​”​។​
​ ​
ណេ​វី​ល បាន​សង្កត់ធ្ងន់ថា លូ​កា​គុ គឺជា​កីឡាករ​ដែល​ត្រូវ​ស្តីបន្ទោស​ចំពោះ ស្ថានភាព នេះ ជាង​ជាង​ប្រព័ន្ធ​លេង​ទាំងមូល​របស់​ក្រុម​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​