ហ្គែ​រី ណេ​វី​ល ប្រាប់​ពី​មូលហេតុ​ដែល​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គួរ​ផ្ទេរ ណេ​ម៉ាន​ចា ម៉ា​ទិ​ក​

302

​ហ្គែ​រី ណេ​វី​ល (Gary Neville) បាន​ចាត់​កីឡាករ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) គឺជា​ខ្សែបម្រើ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដែល​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គួរ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​។​
​ ​
​បិសាច​ក្រហម​កំពុង​ប្រឡូក​ក្នុង​ទីផ្សារ​ផ្ទេរ​កីឡាករ ដើម្បី​ស្វែងរក​ខ្សែបម្រើ​ម្នាក់ បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ វី​ច​ទ័​រ លីន​ដេ​ឡូ​ហ្វ (Victor Lindelof) និង រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ដោយ​ជោគជ័យ​។​
​ ​
​កីឡាករ​សញ្ជាតិ​ស៊ែ​ប​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​យូ​ណាយ​ធី​ត ដើម្បី​ចូលរួម​ជាមួយ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ចាប់តាំងពី​ទីផ្សារ​ទិញដូរ​កីឡាករ​បើកទ្វារ ហើយ​ក្លឹប​ឆេ​ល​ស៊ី​ទំនងជា​ចង់​ស្តាប់​សំណើ​ផ្ទេរ​ដែរ​។​
​ ​
​ស្របពេល​ដែល​យូ​ណាយ​ធី​ត​បរាជ័យ​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ អេ​រិ​ក ដាយ​អើ ហ្វា​ប៊ី​ញ៉ូ និង ធី​ម៉ូ បា​កា​យ៉ូ​កូ ដូច្នេះ ម៉ា​ទិ​ក នៅតែ​ជា​ជម្រើស​របស់​ក្លឹប​យូ​ណាយ​ធី​ត​ដដែល​។​
​ ​
​ណេ​វី​ល បាន​និយាយថា​”​យូ​ណាយ​ធី​ត​ត្រូវការ​ខ្សែបម្រើ​រឹងមាំ​ម្នាក់ទៀត​។ ម៉ៃ​ឃើ​ល ខា​រិ​ក (Michael Carrick) នៅសល់​មួយឆ្នាំ​ទៀត ប៉ុន្តែ​កីឡាករ​រូបនេះ​មិនអាច​លេង​រៀងរាល់​សប្តាហ៍​បានទេ ដូច្នេះ​ពួកគេ​ត្រូវតែមាន កីឡាករ​ដែល​អាចមក​ជំនួស​ការងារ​របស់ ខា​រិ​ក ហើយ ម៉ា​ទិ​ក ទំនងជា​អាចធ្វើ​បាន​”​។​
​ ​
​ណេ​វី​ល បន្តថា “​វា​នឹង​ក្លាយជា​រឿង​ចម្លែក​ផងដែរ​សម្រាប់​ឆេ​ល​ស៊ី​ប្រសិន បើ​អនុញ្ញាត​ឲ្យ​កីឡាករ​រូបនេះ ចាកចេញ ពីព្រោះ​ខ្ញុំ​គិតថា កីឡាករ​រូបនេះ​លេង​ល្អ ខ្លាំងណាស់​ជាមួយ ខេន​”៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

ខ្សែបម្រើ ណេ​ម៉ាន​ចា ម៉ា​ទិ​ក​(Nemanja Matic)