ហ្គែ​រី ណេ​វី​ល ៖ បញ្ហា​រវាង​លោក ចូ​សេ ម៉ូ​រី​ញ៉ូ និង លូក ស អាច​ក្លាយជា​បញ្ហា​ធំ​ក្នុង​ក្លឹប​

1267
ចែករម្លែក

មាន​សេចក្តីរាយការណ៍​ជាច្រើន​លេចឡើង​នៅ​សប្តាហ៍​នេះ​ដោយ​អះ អាង​ថា​កីឡាករ​របស់ យូ​ណាយ​ធី​ត​ជឿថា ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​កំពុង​ត្រូវបាន​គ្រូបង្វឹក​របស់ខ្លួន​ធ្វើបាប​។​
​ ​
​ហ្គែ​រី ណេ​វី​ល (Gary Neville) ជឿថា បញ្ហា​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ជាមួយ លូក ស (Luke Shaw) អាចជា​ដើមហេតុ​ដែល​ប​ង្ក​ជា​បញ្ហា​ធំ​នៅ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​ចំណាយ​ប្រាក់​ជិត​៣០០​លាន​ផោន​ដើម្បី​រៀបចំ​ក្រុម បិសាច​ក្រហម​ឡើងវិញ​ចាប់តាំងពី​ឆ្នាំ​២០១៦ ដោយ​នាំយក​កីឡាករ​ឆ្នើមៗ​ដូចជា ផូ​ល ប៉ុក​បា រ៉ូ​ម៉េ​លូ លូ​កា​គុ និង ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច និង អា​ឡិ​ក​ស៊ី​ស សាន​ឆេស ជាដើម​។​
​ ​
​ប៉ុន្តែ​បើទោះបីជា​លោក ម៉ូ​រី​ញ៉ូ ត្រូវបាន​ផ្តល់ប្រាក់​ដើម្បី​នាំយក​កីឡាករ​ដែលមាន​តម្លៃ​ថ្លៃ​យ៉ាង ណាក៏ដោយ ក៏​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅតែ​តាម​ពីក្រោយ​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​១៦​ពិន្ទុ​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ក្រុម​យូ​ណាយ​ធី​ត​ក៏ត្រូវ​បាន​ក្រុម Sevilla ដែល​បច្ចុប្បន្ន​ឈរ​នៅ​លេខ​រៀង​ទី​៦​នៃ​ក្របខណ្ឌ La Liga ទម្លាក់​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ផងដែរ​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ ស្ថិតនៅក្រោម​ការរិះគន់ បន្ទាប់ពី​ការប្រកួត​នេះ ប៉ុន្តែ​បានចេញ​មក​ការពារ​រូបលោក ពីរដង​។ ប៉ុន្តែ​បន្ទាប់ពី​យកឈ្នះ​ក្រុម Brighton នៅ​ក្របខណ្ឌ FA Cup ចំណាប់អារម្មណ៍​ហាក់ ដូចជា​រសាត់​ឆ្ងាយ​ពី​លោក ម៉ូ​រី​ញ៉ូ បន្តិច ហើយ​ងាក​មករក​កីឡាករ លូក ស វិញ ដែល​ត្រូវបាន ប្តូរ​ចេញ បន្ទាប់ពី​លេង​បាន​កន្លះ​តង់​។​
​ ​
​ណេ​វី​ល បាន​និយាយថា “​ចំពោះ​ខ្ញុំ បញ្ហា​នេះ​មិនមែនជា​រឿង​បុគ្គល​ទេ ប៉ុន្តែ​គឺ​ក្រុម​ទាំងមូល​លេង មិន​ស៊ីសង្វាក់​គ្នា ដែល​វា​កើតមាន​ស្ទើរតែ​ពេញ​នៃ​រយៈពេល​ដែល​លោក ម៉ូ​រី​ញ៉ូ ដឹកនាំ​តែម្តង​”​។​
​ ​
​លូក ស មានឱកាស​បង្ហាញមុខ​តិចតួច​ក្រោម​ការដឹកនាំ​របស់លោក ម៉ូ​រី​ញ៉ូ នៅ​រដូវ​កាល​នេះ ហើយ​គ្រួ​បង្វឹក​រូបនេះ​ពេញចិត្ត​ដាក់​ឲ្យ អា​ស្លី យ៉ាំង លេង​នៅ​ស្លាប​ឆ្វេង​។​
​ ​
​ប៉ុន្តែ ណេ​វី​ល ជឿថា អតីត​កីឡាករ Southampton រូបនេះ​នៅតែមាន​សក្កា​នុព​ល​ទទួលបាន ជោគជ័យ​នៅ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ហើយ​និយាយថា វា​ជា​រឿង​អាម៉ាស់​ប្រសិនបើ​កីឡាករ រូបនេះ​គ្មាន​ឱកាស​បង្ហាញមុខ​នោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) និង​កីឡាករ លូក ស (Luke Shaw)