ហ្គែ​រី លី​ណេ​គ័​រ រិះគន់​ប្រតិកម្ម​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ​

831
ចែករម្លែក

​លោក ហ្គែ​រី លី​ណេ​ហ្គ័​រ (Gary Lineker) បាន​រិះគន់​គ្រូបង្វឹក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) នៅពេល​លោក​បញ្ចេញ​ប្រតិកម្ម បន្ទាប់ពី ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) ខកខាន​ឱកាស​រក​គ្រាប់​បាល់ អំឡុង​ប្រកួត​ជាមួយ​ក្រុម Young Boys​។​
​ ​
​រ៉ា​ហ្វ​ដ បណ្តើរ​បាល់​ដាច់ និង​ប្រឈមមុខ​មួយ​ទល់​មួយ​ជាមួយ​អ្នកចាំទី ប៉ុន្តែ​បែរជា​ឆ្កឹស បាល់​ផុតរ​បាទី​ទៅវិញ ស្របពេល​ក្រុម​ទាំងពីរ​មាន​ពិន្ទុ ០-០​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ អោបដៃ​ហើយ​ងាក​មុខ​ចេញ​ទាំង​ហួសចិត្ត​នៅពេល​ខ្សែប្រយុទ្ធ​វ័យក្មេង អង់គ្លេស​រូបនេះ​ខកខាន​ឱកាស​ដ៏​កម្រ​និង​តាំងពីដើម​តង់​នេះ​។ ប៉ុន្តែ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​យកឈ្នះ​១-០​។​
​ ​
​លោក លី​ណេ​គ័​រ ដែលជា​អតីត​ខ្សែប្រយុទ្ធ​អង់គ្លេស​មិន​ពេញ​ចិត្តនឹង​កាយវិកា​នេះ​ទេ ហើយ​បាន​និយាយថា “​ប្រសិនបើ​ខ្ញុំ​ឃើញ​អ្នកចាត់ការ​របស់ខ្ញុំ​ប្រតិកម្ម​បែបនេះ ខ្ញុំ​ប្រាកដ ជា​ខឹង​”​។ ការខកខាន​មិនបាន​ទាត់​បញ្ចូល​ទីនេះ​មិនជា​ខូចខាត​ធ្ងន់ធ្ងរ​នោះទេ ដោយសារ ម៉ា​រូ​ណេ ហ្វេ​ល​ឡៃ​នី (Marouane Fellaini)​រកបាន​គ្រាប់​បាល់​នៅ​នាទីចុងក្រោយ សម្រាប់​ក្រុម​បិសាច​ក្រហម​។

​លទ្ធផល​នេះ​ជួយ​ឲ្យ​ក្រុម​យូ​ណាយ​ធី​ត​ឡើងដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ហ្គែ​រី លី​ណេ​ហ្គ័​រ (Gary Lineker) និង​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)