ហ្គោល​ដេ​ន​ពង្រឹង​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​ប្រទេស​កម្ពុជា​

935
ចែករម្លែក

(​ភ្នំពេញ​)៖ ដោយមាន​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​គណៈកម្មការ​មូល​ប័ត្រ​កម្ពុជា​ ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ក្រុម​​ហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង​បាន​ប្តេជ្ញា​នឹងចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ពង្រឹង​និង​អភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​ប្រទេស​​កម្ពុជា​ឲ្យ​ឈានដល់​កម្រិត​ថ្មី​ល្អប្រសើរ​មួយ​។​

​ការប្តេជ្ញា​ក្រុមហ៊ុន ហ្គោល​ដេ​ន នេះ បាន​កើតឡើង​ក្នុងពេល​ពិធី​អបអរសាទរ​គម្រប់​ខួប​០១​ឆ្នាំ​របស់ខ្លួន នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​។​

​សូមជម្រាបថា​ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង គឺជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ស្របច្បាប់​ទី​១​ដែល​ទទួលបាន​អាជ្ញា​បណ្ណ​នៅក្នុង​វិស័យ​​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​តាំងពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​ក្រុមហ៊ុន​បាន​ដឹកនាំ​ទីផ្សារ​មួយ​នេះ​តាំងពី​ពេល​នោះមក​។ ក្រោយពេល​ទទួលបាន​ភា​ព​ជោគជ័យ​នៅក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក ក្រុមហ៊ុន ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង​ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ជា​ក្រុមហ៊ុន​សម​ភាគី​កណ្តាល និង​ការអនុញ្ញាតិ​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ (​លេខ​អាជ្ញា​បណ្ណ​០០១) ៕​ដោយៈ​សុផល​/sn

ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ធ្វើ​ពិធី​អបអរសាទរ​គម្រប់​ខួប​០១​ឆ្នាំ​របស់ខ្លួន នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែសីហា
#