ហ្មដំរី​មិន​ប្រយ័ត្ន​ខ្លួនឯង ត្រូវ​ដំរី​សង្កត់​ស្លាប់​

403
ចែករម្លែក
  • 1
    Share

ហ្មដំរី​ម្នាក់​ត្រូវ​ដំរី​សង្កត់ពីលើ​ដោយ​ចៃដន្យ ស្លាប់​យ៉ាង​អាណោច​អាធ័​ម បន្ទាប់ពី​ជនរងគ្រោះយារ​វ៉ៃ​ដំរី​ខ្លាំងពេក បណ្តាលឱ្យ​បាត់បង់​លំនឹង ​រអិល​ជើង​ដួល​ចូល​ពីក្រោម​ខ្លួន​របស់​វា​។
​ ​
​រូបភាព​វីដេអូ​គួរឱ្យ​រន្ធត់​ បង្ហាញ​ពី​សកម្មភាព​បុរសរងគ្រោះ​ឈ្មោះ អា​រុណ ប៉ានី​កា (Arun Panikkar) វ័យ ៤០ ឆ្នាំ​ យក​ដំរី​ទៅ​លាង​ទឹក​នៅ​កា​រ៉ា​ពូ​ហ្សា (Karappuzha) ស្រុក​កូតា​យ៉ា​ម (Kottayam) រដ្ឋ​កេ​រ៉ា​ឡា (Kerala) ប្រទេស​ឥណ្ឌា ភាគខាងត្បូង​។
​ ​
គាត់​ព្យាយាម​ធ្វើឱ្យ​ដំរី​ដេក ​ដើម្បី​ងាយស្រួល​លាង​ខ្នង​របស់​វា ប៉ុន្តែ​ដំរី​នោះ​ហាក់​មិន​ចង់​ក្រាបចុះ​។ ពេលនោះ​គាត់​បាន​យក​រំពាត់​វាយ​វា​យ៉ាងខ្លាំង​ដើម្បីឱ្យ​ដេក​។ ប៉ុន្តែ​ជា​អកុសល នៅពេល​វា​សម្រុតខ្លួន​ចុះ ស្រាប់តែ​គាត់​រអិល​ជើង​ដួល​ចូល​ក្រោម​ខ្លួន​របស់​វា បណ្តាលឱ្យ​វា​សង្កត់ពីលើ​គាត់យ៉ាង​ពេញទំហឹង​។

​ភ្លាមនោះ បុរស​ម្នាក់ទៀត​បាន​ស្ទុះ​មក​វាយ​ដំរី​ឱ្យ​ងើបឡើង ប៉ុន្តែ​បន្ទាប់ពី​ដំរី​ងើបឡើង​បុរសរងគ្រោះបាន​បាត់បង់​ជីវិត​ទៅហើយ​៕ ប្រែ​សម្រួល​: ខុម​/Ha