ហ្មត់ចត់, ​ហ្មង, ​សៅហ្មង, ​ហ្វារ, ​ហាក់, ​ហ្លួង, ​អកតញ្ញូ, ​កតញ្ញូ , ​កតញ្ញុតា, ​កតវេទី, ​កតវេទិតា

261

ហ្មត់ចត់ ស​. ( គុ​. ឬ​កិ​. វិ​. ) (​ហ្ម​ត​ចត អ​. ថ​. ហ្មុ​ត​ចុ​ត​) ស្អាត​, បរិសុទ្ធ​, ប្រពៃ​, ឥត​មន្ទិល​, ត្រឹមត្រូវ​, គ្រប់គ្រាន់​, ដែល​គួរ​ដល់​ការ​ ៖ មនុស្ស​ហ្មត់ចត់​, ចិត្ត ហ្មត់ចត់​, គំនិត​ហ្មត់ចត់​, ធ្វើការ​ហ្មត់ចត់​, ចេះ​ហ្មត់ចត់ (​សរសេរ​ជា​ម៉ត់ចត់​ក៏មាន តែ​មិនសូវ​ប្រើ​ច្រើន​ប្រើ​តាម​ប្រភពដើម ថា ហ្មត់ចត់​នេះឯង​) ។​
​ ​
​ហ្មង ស​. ( គុ​. ) (​ហ្មង អ​. ថ​. ហ្ម៎ង​) ដែល​មិន​បរិសុទ្ធ​, មិន​ស្អាត​, ល្អក់​៖ ហ្មងចិត្ត​ចិត្ត​ស្មៅ​ហ្មង​។ ន​. សេចក្តី​មិន បរិសុទ្ធ​, មិន​ស្អាត​, សេចក្តី​ឆ្គាំឆ្គង ដំណើរ​លើសលស់​៖ ពុំដែល​មាន​ហ្មង​, ឥតមាន​ហ្មង​។ ហ្មងឆ្គង ខុសឆ្គង​, ទាស់ ឆ្គង​, ឆ្គាំឆ្គង​។ ហ្មងសៅ​សៅហ្មង​, ឆ្គាំឆ្គង​។ មោះហ្មង​មោះមៃ​។ ព​. កា​. ថា​៖ តាំងពី​យូរហើយ​ជា​សុខ​កន្តើយ​ពុំ ដែល​មោះហ្មង ទើបតែ​គ្រានេះ​ទៅជា ហ្មងឆ្គង​មកពី​រំលង​សុជីវធម៌​៘​
​ ​
​សៅហ្មង ស​. ( កិ​. ឬ​គុ​. ) អាប់អន់​, មាន​មន្ទិល​, ប្រឡាក់​, មិន បរិសុទ្ធ​, មាន​មោះហ្មង​៖ ចិត្ត​សៅហ្មង​, សីល​សៅហ្មង​, របស់​សៅហ្មង​។ ប្រើ ជាន​. ក៏មាន​៖ មាន​សៅហ្មង​។​
​ ​
​ហ្វារ បារ​. ( ន​. ) (​ភ​ហា​រេ​) ចង្កៀង​មាន​ពន្លឺ​ចាំង​ខ្លាំង​សម្រាប់ រថយន្ត​ជាដើម​។ ហ្វារសមុទ្រ​ហ្វារ សម្រាប់​បញ្ចាំង​ពន្លឺ​ភ្លែតៗ​ប្រាប់ផ្លូវ​នាវា សមុទ្រ​៘​
​ ​
​ហាក់ ( និ​. ) ដូចជា​, ទំនងជា​, កួន​ជា​, លោជា​៖ ហាក់នឹងថា​, ហាក់ នឹង​ទៅ​។ ហាក់​ក៏​នឹង​ថា​ដូចជា​នឹង​ថា​។ ហាក់ជា​ប្រហែលជា (​ច្រើន​ប្រើ​ក្នុង កាព្យ​) ។ ហាក់ដូច​ឬ​ហាក់ដូចជា​ក្រែង ដូច​. ប្រាកដ​ដូច​៖ បើ​យើង​មិន​ទៅ​ហាក់ ដូចជា​យើង​មិន​រាប់អាន​គេ​។ ហាក់បើថា ដូចជា​ថា​៘​
​ ​
​ហ្លួង ស​. ល​. ( ន​. ) (​ហ្វង​អ​. ថ​. ហ្លួ៎ង​) ព្រះរាជា (​ព្រះករុណា​ជា​ម្ចាស់ ជីវិត​)៖ ហ្លួង​ស្តេច​ចេញ​ប្រទាន​រង្វាន់ ដល់​ពួក​សិស្សសាលា​… (​ពាក្យ​ធម្មតា​) ។ ប្រើ​ជា​ពាក្យ​ផ្តើម​ហៅ​សម្តេចព្រះ​អគ្គ មហេសី ឬ​សម្តេច​ព្រះមហា ឧបរាជ​ផង ក៏បានៈ ហ្លួងស្ត្រី​, ហ្លួងឧបរាជ​។ ឋានន្តរ​-​ស័ក្តិ ឬ​បណ្តា​ស័ក្តិ​មន្ត្រី​ថ្នាក់​តូច​ជាង ទី​ព្រះធំ​ជាង​ទី​ឃុន​៖ ហ្លួងសេនានុរក្ស​។​
​ ​
​អកតញ្ញូ អៈកៈ​ត័​ញ​-​ញូ​បា​., សំ​. ( ន​. ) (​អក​ឫត​ជ្ញ​) អ្នក​មិនដឹង ឧបការគុណ​ដែល​គេ​បានធ្វើ​ហើយ (​ចំពោះ​ខ្លួន​) ។ ប្រើ​ជា​គុ​. ក៏បាន​៖ មនុស្ស អកតញ្ញូ​,​ចិត្ត​អកតញ្ញូ (​ប្រើ​បាន​ទាំង​បុរស ទាំង​ស្ត្រី​) ។ ព​. កា​. ថា​៖ អកតញ្ញូ​ព្រះពុទ្ធ ជា​គ្រូ​ទ្រង់​ត្រាស់​ប្រាប់ថា ទោះ​លើក ផែនដី​ទាំងមូល​ឱ្យ​វា​ពុំ​ស្កប់​ចិន្តា​នៅតែ រករឿង​។ ឬមួយ​បែប​ទៀតថា​៖ អកតញ្ញូ បំភ្លេច​គុណូបការៈ​ចោល​ទោះ​អ្នក ផ្គត់ផ្គង់​មានគុណ​ជា​គោ​លវា​តែងតែ ថ្កា​ល​ទោស​ជា​និរន្តរ​។ ព្រះពុទ្ធ​ត្រាស់​ថា ទោះ​លើក​ពសុធា​ឱ្យ​វា​គ្រប់គ្រាន់​វា ឥត​ត្រេកអរ​នៅតែ​បំភ័ន្ត​បង្អាប់​បង្អន់ បំភ្លេច​គុណ​គាប់​។ ព​. ផ្ទ​, កតញ្ញូ​។​
​ ​
​កតញ្ញូ កៈ​-​ត័​ញ​-​ញូ​បា​. ( ន​. ឬ​គុ​. ) អ្នកដឹង​ឧបការគុណ​ដែល​អ្នក ឯទៀត​គេ​បានធ្វើ​ហើយ​ដល់​ខ្លួន គឺ​អ្នក ដែល​មិន​ភ្លេច​, មិន​រមឹលគុណ​គេ​៖ បុរស​កតញ្ញូ​, ស្ត្រី​កតញ្ញូ​។ ពាក្យផ្ទុយ អកតញ្ញូ​។​
​ ​
​កតញ្ញុតា កៈ​-​តា​ញ់​-​ញុ​-​តា​បា​. ( ន​. ) សេចក្តី​ដឹង​ឧបការគុណ​ដែល អ្នកដទៃ​បានធ្វើ​ដល់​ខ្លួន​៖ បុត្រ​ធីតា​ត្រូវ មាន​កតញ្ញុតា​ចំពោះ​មាតាបិតា​។ កតញ្ញុតាធម៌ ធម៌​គឺ​កតញ្ញុតា​៖ កតញ្ញុតាធម៌​រប​ស់បុ​ត្រ​ធីតា​។​
​ ​
​កតវេទី បា​. ( ន​. ឬ​គុ​. ) អ្នក ដែល​បាន​តប​, ដែល​គិតតែ​នឹង​តបស្នង សងគុណ​ដល់​អ្នកមាន​គុណៈ បុរស​នោះ ជា​កតវេទី​។ ស្ត្រី​ជា​កតវេទិនី​។​
​ ​
​កតវេទិតា កៈ​-​តៈ​– បា​. ( ន​.) ការដែល​បាន​តប​ឬ​ដែល​គិតតែ​នឹង តបស្នង​សងគុណ​ដល់​អ្នកមានគុណ​ ៖ កតវេទិតា​របស់​បុត្រ​ធីតា​ទាំងឡាយ ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​