ហ្មត់ចត់, ​ហ្មត់ហ្មង, ហ្មត់, ​ហ្នឹង, ​ហ្មង, ហ្ម, ​ឡាំប៉ា, ​ឡូយថូយ, ​ឡូឡា, ​ឡេមឡឺម, ឡេះឡោះ

412

ហ្មត់ចត់ ស​. ( គុ​. ឬ កិ​. វិ​. ) (​ហ្ម​ត​ចត អ​. ថ​. ហ្មុ​ត​ចុ​ត​) ស្អាត​, បរិសុទ្ធ​, ប្រពៃ​, ឥត​មន្ទិល​; ត្រឹមត្រូវ​; គ្រប់គ្រាន់​; ដែល​គួរ​ដល់​ការ : មនុស្ស​ហ្មត់ចត់​, ចិត្ត​ហ្មត់ចត់​, គំនិត​ហ្មត់ចត់​; ធ្វើការ​ហ្មត់ចត់​, ចេះ​ហ្មត់ចត់ (​សរសេរ​ជា ម៉ត់ចត់ ក៏មាន តែ​មិនសូវ​ប្រើ ច្រើន​ប្រើ​តាម​ប្រភពដើម​ថា ហ្មត់ចត់ នេះឯង​) ។

​ហ្មត់ហ្មង ស​. ( គុ​. ) (​ហ្ម​ត អ​. ថ​. ហ្មុ​ត “​អស់​” + ហ្ម្ច​ង អ​. ថ​. ហ្ម៎ង “​ដែល​មិន​ស្អាត​; ល្អក់​”) ដែល​អស់​សេចក្ដី​សៅហ្មង​, អស់​មន្ទិល​; សុទ្ធសូន្យ​; ល្អ​ប្រពៃ​; ស្អាត​ប្រពៃ​; ស្អាតបាត : ចិត្ត​ហ្មត់ហ្មង​, ជ្រះ​ហ្មត់ហ្មង​, ល្អ​ហ្មត់ហ្មង (​សរសេរ​ជា ម៉ត់ហ្មង ក៏មាន តែ​មិនសូវ​ប្រើ ច្រើន​ប្រើ​តាម​ប្រភពដើម​ថា ហ្មត់ហ្មង នេះឯង​) ។ ម​. ព​. ហ្មត់ និង ហ្មង ផង​) ។

ហ្មត់ ស​. ( កិ​. ឬ កិ​. វិ​. ) (​ហ្ម​ត អ​. ថ​. ហ្មុ​ត​) អស់​, អស់រលីង​, មិនមាន​, មិន​សល់ : ហ្មត់តែម្តង !; ស៊ី​ហ្មត់​, ចោរលួច​ហ្មត់​, ទាំង​ហ្មត់ (​សរសេរ​ជា ម៉ត់ ក៏មាន តែ​មិនសូវ​ប្រើ ច្រើន​ប្រើ​តាម​ប្រភពដើម​ថា ហ្មត់ នេះឯង​) ។

​ហ្នឹង ( វិ​. ស​. ) នុះ : ហ្នឹងហើយ នុះហើយ​; ហ្នឹងឯង នុះឯង​; ដំណើរ​ហ្នឹង ដំណើរ​នុះ ។ និ​. (​ព​. សា​.) ដូច្នឹង​, អីចឹង​; អើ (​អ្នក​ម្នាក់​ប្រាប់ថា​) : ទៅ​កុំ​ខាន​ហ្ន៎ះ !, (​អ្នក​ម្នាក់​ឆ្លើយតប​ថា​) ហ្នឹងឯង ! ។ ហ្នឹងហើយ ! អីចឹង​ហើយ ! ។ ហ្នឹងឯង ! អីចឹង​ឯង ! ។ បើ​និយាយ​មាន​សំឡេង​ខ្ពស់​ស្រួច​ខ្លាំង ត្រូវ​សរសេរ​ដាក់​ជើងក្អែក (+) នេះ​ពីលើ​ជា ហ្នឹ៎ងហើ៎យ !; ហ្នឹ៎ងឯ៎ង ! (​សម្រាប់​សម្តី​សាមញ្ញ​) ។

​ហ្មង ស​. ( គុ​. ) (​ហ្ម្ច​ង អ​. ថ​. ហ្ម៎ង​) ដែល​មិន​បរិសុទ្ធ​, មិន​ស្អាត​; ល្អក់ : ហ្មងចិត្ត ចិត្ត​ស្មៅ​ហ្មង ។ ន​. សេចក្ដី​មិន​បរិសុទ្ធ​, មិន​ស្អាត​; សេចក្ដី​ឆ្គាំឆ្គង​; ដំណើរ​លើសលស់ : ពុំដែល​មាន​ហ្មង​, ឥតមាន​ហ្មង ។ ហ្មងឆ្គង ខុសឆ្គង​, ទាស់​ឆ្គង​, ឆ្គាំឆ្គង ។ ហ្មងសៅ សៅហ្មង​; ឆ្គាំឆ្គង ។ មោះហ្មង មោះមៃ ។ ព​. កា​. ថា : តាំងពី​យូរហើយ ជា​សុខ​កន្តើយ ពុំដែល​មោះហ្មង ទើបតែ​គ្រានេះ ទៅជា​ហ្មងឆ្គង មកពី​រំលង សុជីវធម៌ ។​ល​។

ហ្ម ស​. ( ន​. ) (​ហ្ម្ច អ​. ថ​. ហ្ម៎ “​ពេទ្យ​; អ្នក​ស្ទាត់ជំនាញ​ក្នុង​កិច្ចការ​នោះៗ​”) អ្នកចេះ​មើលជំងឺ​, អ្នកចេះ​ថ្នាំ​រម្ងាប់រោគ​, គ្រូ​មើលជំងឺ​, ពេទ្យ : ទៅរក​ហ្ម​មក​មើលជំងឺ ។ អ្នក​ទាក់ដំរី ឬ​អ្នករក្សា​ដំរី : ហ្មដំរី ។ ហ្មថាវ : ហ្ម​ចាស់ទុំ​ជា​គ្រូ​ឬ​ជា​អធិបតី​លើ​អស់​ហ្មដំរី​ក្នុង​ពួក​មួយៗ ។ ហ្មនួត (​ស​. ហ្ម្ច​ន្វ​ត អ​. ថ​. ហ្ម៎​នួ​ត់​) អ្នក​ប្រសប់​ចាប់​សរសៃ គឺ​អ្នក​ដែល​ចេះ​ចាប់​ច្របាច់​រឹត​កែសម្រួល​សរសៃ​ឲ្យ​អន់​អស់កម្លាំង​ឬ​ឲ្យ​ស្រួលខ្លួន ។ ហ្មពេទ្យ ឬ ពេទ្យហ្ម គ្រូពេទ្យ (​ហៅ គ្រូហ្ម ក៏បាន​) ។

​ឡាំប៉ា យ​. ( កិ​. ) (​ឡាំប៉ា Lâm- pa) ទម្លាប់​ក្រាញ​តឹង​ទារ​ពុំលែង​ឬ​រំអុក​, ទទូច​, ផ្តែកវេរ ក្រាញ​មិន​ទៅណា : ឡាំប៉ា​យក​ទាល់តែ​បាន ។ យំឡាំប៉ា យំ​ទទូច​មិន​លែង​, យំ​ក្រាញ​នៅ​មិន​ទៅណា​, យំ​បោក​ខ្លួន​ទធាក់​ទម្លាកក្រាញ ។ យ​. ខ្លះ​ថា ឡាំ​យ៉ា Lâm-gia ។ លំប៉ា​

​ឡូយថូយ យ​. ( គុ​. ឬ កិ​. វិ​. ) ដែល​មិន​យកចិត្តទុកដាក់​, សោះអង្គើយ​; ខ្ជីខ្ជា​; ដែល​តាមតែ​បាន​, តាមតែ​រួចពីដៃ​; ដែល​ឥតប្រយោជន៍​; ផ្ដេសផ្ដាស : គំនិត​ឡូយថូយ​; ធ្វើការ​ឡូយថូយ (​ពាក្យ​សាមញ្ញ​ទំនើប​ថ្មី​) ។

​ឡូឡា ( កិ​. វិ​. ឬ គុ​. ) ឡូៗ​ខ្លាំងៗ : និយាយ​ឡូឡា​; សម្ដី​ឡូឡា ។

​ឡេមឡឺម ( កិ​. វិ​. ឬ គុ​. ) ដែល​ឡឺម​ចុះ​ឡឺម​ឡើង​រឿយៗ​; ដែល​រណេបរណឺប​ឡឺ​បៗ ឈរ​ឡេមឡឺម​; មនុស្ស​ឡេមឡឺម ។ ព​. ទ​. បុ​. ប្រាជ្ញ​ពុំ​ស្មើ​ប្រប​បាក់​ស្លឹកត្រចៀក​ខ្លប​ពុំ​ស្មើ​ឡេមឡឺម អ្នកមាន​ចំណេះ​ពុំ​ស្មើ នឹង​អ្នក​ផ្គាប់ផ្គុន​អែប​អម អ្នកបម្រើ​នឿយហត់​ខ្លបខ្លាច​ជានិច្ច​ពុំ​ស្មើនឹង​អ្នក​មក​ធ្វើ​ឡេមឡឺមៗ​ម្តងៗ (​ចំពោះតែ​ការ​លម្អៀង​, បើ​មិន​លម្អៀង ពុំ​ពិត​ដូច្នោះ​ទេ​) ។

ឡេះឡោះ ( គុ​. ឬ កិ​. វិ​. ) ដែល​លាយ​ដោយ​ការលេង យកជាការ​មែន​ការពិត​ពុំបាន​, ដែល​រោយរាយ ឬ​រាត់រាយ​ឥតប្រយោជន៍​, ឥតសព្ទឥតសារ : សម្ដី​ឡេះឡោះ​, និយាយ​ឡេះឡោះ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​