ហ្ម​យំ​ឱប​ខ្មោច​ដំរី​សំណព្វចិត្ត​រៀបរាប់​ដោយ​ក្ដី​អាឡោះអាល័យ​

1019
ចែករម្លែក

នេះ​ជា​ទិដ្ឋភាព​ដ៏​គួរឱ្យ​រំជួលចិត្ត​ស្ទើរ​ទប់ទឹក​ភ្នែក​មិនបាន ដែល​ហ្មដំរី​យំ​ឱប​ខ្មោច​ដំរី សំណព្វចិត្ត​របស់គាត់ ដែល​បាន​លាចាក​លោក​កាលពីពេល​ថ្មីៗ​កន្លង​ទៅហើយ​ទួញ រៀបរាប់​ដោយ​ក្ដី​អាឡោះអាល័យ​។

​តាមរយៈ​រូបភាព​វីដេអូ​ថត​បាន​នៅ​រដ្ឋ​កេ​រ៉ា​ឡា (Kerala) ប្រទេស​ឥណ្ឌា​នេះ​ហ្ម​របស់ ដំរី​ឈ្មោល​ឈ្មោះ ជើ​ពូ​ឡាស​សេរី ប៉ា​ថា​ន (Cherpulassery Parthan) ដែល​ស្ថិតក្នុង ចំណោម​ដំរី​គួរឱ្យ​គោរព​ស្ញប់ស្ញែង​បំផុត​នៅក្នុង​តំបន់​ខាងលើ នៅតែ​យំសោក​ឱប ខ្មោច​ដំរី​របស់ខ្លួន​មិន​ព្រម​លែងដៃ​ឡើយ អំឡុង​ពិធី​បុណ្យសព​សម្រាប់​ដំរី​នេះ​។

​ដំរី​អាយុ ៤៤ ឆ្នាំ​ដែល​អ្នកស្រុក​ហៅថា “​ព្រះអង្គម្ចាស់​ដំរី​” (Prince of elephants) នេះ​ត្រូវ បាន​គេ​ប្រើប្រាស់​ទូទាំង​រដ្ឋ​កេ​រ៉ា​ឡា សម្រាប់​ពិធី​ដង្ហែ​របស់​ព្រះវិហារ​នានា​។​

​បុរស​ម្នាក់ ដែល​ឈរ​ក្បែរ​នោះបាន​ព្យាយាម​ទាញ​ហ្ម​នេះ​ចេញពី​ខ្មោច​ដំរី​ជាទី​ស្រលាញ់ របស់គាត់ តែ​គាត់​មិន​ព្រម​លែងដៃ​ឡើយ​។ ដោយ​ឃើញ​បែប​នោះ​អ្នកស្រុក​ក៏​នាំគ្នា​ជួយ ទាញ​ហ្ម​នេះ​ចេញ ដើម្បី​បន្ត​ពិធី​បុណ្យសព​តាម​ប្រពៃណី​។
​ ​
​យោងតាម​ព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា ដំរី​នេះ​បាន​បាត់​បង់ជីវិត បន្ទាប់ពី​ព្យាបាល ជំងឺ​។ ទោះជា​យ៉ាងណា គេ​មិនដឹង​ច្បាស់​ថា តើ​ហ្ម និង​ដំរី​របស់គាត់​នៅ​ជាមួយគ្នា​បាន ប៉ុន្មាន​ឆ្នាំ​នោះទេ ប៉ុន្តែ​ប្រហែលជា​មិនតិច​ឆ្នាំ​ឡើយ​ទើបបានជា​គាត់​ពិបាក​កាត់ចិត្ត បែបនេះ​៕ ប្រែ​សម្រួលៈ ខុម​

#