ហ្វាំង​ឡង់​ជាប់​ចំណាត់​ថ្នាក់​កំពូល​ជាប្រទេស​សប្បាយ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​

382
ចែករម្លែក
  • 38
    Shares

​ប្រទេស​ហ្វាំង​ឡ​ង់​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​គេ​ជា​ប្រទេស​សប្បាយ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់ៗ​គ្នា​ខណៈពេលដែល​ប្រទេស​ស៊ូដង់​ខាងត្បូង​​ដែល​បាន​ហែកហួរ​ដោយ​សង្គ្រាម​ស្ថិតក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​ខ្លាំង​នៅក្នុង​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​២០​មីនា​។​

​ប្រទេស​ហ្វាំង​ឡ​ង់​ដែល​មាន​ប្រជាជន​៥,៤​លាន​នាក់​នេះ មាន​ព្រៃឈើ បឹង និង​កន្លែង​សូ​ណា ដ៏​ជាទី​ស្រឡាញ់​ពេញចិត្ត ដែល​បាន​ធ្វើ​ប្រទេស​នេះ​ស្ថិតនៅលើ​ចំណាត់​ថ្នាក់​ខ្ពស់​ជាងគេ​​ដែល​ត្រូវបាន​សិក្សា​វាយតម្លៃ​នេះ តាមរយៈ​ប្រើ​ទិន្នន័យ​និង​ការស្ទង់មតិ​ដែល​សួរ​ប្រជាជន​នៅ​ប្រទេស​ចំនួន​១៥៦​ប្រទេស​ថា​តើ​ពួកគេ​សប្បាយ​ចិត្ត​យ៉ាង​ណា​និង​យល់ឃើញ​យ៉ាង​​ណា​នៅ​ប្រទេស​នីមួយៗ​នោះ ដោយ​សួរនាំ​ទាំង អាយុកាល ប្រាក់​ចំណូល​និង ប្រាក់​ឧបត្ថម្ភ​គាំទ្រ​ពី​រដ្ឋាភិបាល​។​

​ប្រទេស​មួយចំនួន​ទៀត គឺ ហូ​ឡង់ ស្វីស កាណាដា នូវែ​លសេ​ឡង់​និង​អូទ្រី​សក៏បាន​ស្ថិត​នៅក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​សប្បាយ​ជាងគេ​ទាំង​១០​ប្រទេស​ផង​ដែរ​។​

​ការសិក្សា​នេះ បានបង្ហាញ​ថា ក្រុម​ប្រទេស​ដែល​សប្បាយ​ជាងគេ​បំផុត​នេះ មាន​និន្នាការ​សង្គម​នឹងនរ​ជាមួយនឹង​កម្រិត​សប្បាយ​ប្រែប្រួល​បន្តិចបន្តួច​ចាប់តាំងពី​ឆ្នាំ​២០០៥​មក​។​

​ថ្វីបើ​មាន​ភាពចលាចល​ផ្នែក​នយោបាយ​ដែល​បង្កឡើង​ដោយ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​(Brexit)​ក៏ដោយ ក៏​អង់គ្លេស​បាន​ឡើង​ចំណាត់ថ្នាក់​៤​នៅក្នុង​លំដាប់​​ថ្នាក់​ទី​១៥ ។​

​ទន្ទឹមនឹងនេះ​ដែរ​សហ​រដ្ឋ​អាមេរិក​បាន​បន្ត​ការធ្លាក់ចុះ​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​ធ្លាក់​ចុះ​មក​នៅ​ចំណាត់ថ្នាក់​ទី​១៩​។​

​ប្រទេ​សគ្មា​សុភមង្គល​ជាងគេ ស៊ូដង់​ខាងត្បូង ត្រូវបាន​អង្គការសហប្រជាជាតិ​រាយការណ៍​ថា ប្រជាជន​៦០​ភាគរយ​ប្រឈម​ការខ្វះ​ស្បៀង​ក្រោយ​សង្គ្រាម​ស៊ីវិល​ដ៏​បង្ហូរឈាម​មួយ​​ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ប្រមាណ​៤​សែន​នាក់​។​

​ប្រទេស​រង​ជម្លោះ​ដទៃទៀត ដូច​ជា​យេ​ម៉ែន អា​ហ្វ​ហ្គានី​ស្ថាន និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ក៏​ស្ថិតនៅ​បាត​តារាង​ផងដែរ​៕​ប្រែ​សម្រួល​៖​សុខា​

ប្រជាជន​រីករាយ​ថ្ងៃ​ពន្លឺ​ស្រឡះ​ល្អ នៅ​ទីក្រុង​Helsinki ប្រទេស​ហ្វាំង​ឡ​ង់

#